ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិ តព័ត៌មានថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ-១៩ ព្រមទាំង បំផ្លើសថា រាជរដ្ឋាភិបាល ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ។ ថ្មីៗនេះ សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពីប្រព័ន្ធ QR...
ភ្នំពេញ ៖ អ្នកពាក្យ ក្រសួងការពារជាតិ បានចាត់ទុកស្ថានទូតអាមេរិក ប្រចាំកម្ពុជា ព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការ ពិត នាំឲ្យល្អក់កករកាន់តែខ្លាំងឡើង ក្រោយពីចោទមន្ដ្រីយោធាកម្ពុជាថា ពុំផ្ដល់ភាពពេញលេញ ក្នុងដំណើរទស្សនកិច្ច របស់អនុព័ន្ធយោធាអាមេរិក ទៅកាន់មូលដ្ឋានសមុទ្ររាម។ តាមរយៈគេហទំព័ហ្វេសប៊ុក នាពេលថ្មីៗនេះ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា «អនុព័ន្ធយោធារបស់ ស្ថានទូតអាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយចំនួន១នាក់ និងគ្មានអ្នកឆ្លងថ្មី ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ក្នុងនោះ ស្រុកស្ទឹងត្រង់ ០១នាក់,ស្រុកស្រីសន្ធរ ២២នាក់, ស្រុក កោះសូទិន ០៣នាក់, ស្រុកជើងព្រៃ ០១នាក់,ស្រុកចំការលើ ០១នាក់, ព្រៃឈរ ០៤នាក់, ស្រុកបាធាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន ៩៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៧នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន១៣នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃចំនួន៤នាក់ និងមានករណីជាសះស្បើយចំនួន ០៩នាក់ ។ សូមបញ្ជាក់ថា ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់ទៅលើក្រុម K-pop ដែលបង្កការរំខាន ដល់ក្រុមយុវជនរបស់ប្រទេសលោក ។ ដោយបានបញ្ជាក់ថា ក្រុមនេះ គឺជា “រោគមហារីដ៏សាហាវបំផុត” លោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៥៦៥នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៧.៤២២នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពីថ្ងៃមុននេះចំនួន៥៥៦នាក់ ដោយនៅរក្សាចំនួនក្រោម៦០០នាក់ ក្នុងរយៈពេល០២ថ្ងៃនេះ ។ ចំនួនអ្នកឆ្លងជំងឺគិតជាមធ្យមប្រចាំថ្ងៃសម្រាប់សប្តាហ៍មុន គឺមាន៥៤៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងនៅក្នុងតួលេខត្រីគុណចាប់តាំងពីថ្ងៃទី០៨...
ការប្រកួតបើកឆាកព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ បានធ្វើឡើងនៅក្នុងទីក្រុងរ៉ូម ចប់រួចរាល់ដោយជាលទ្ធផល ម្ចាស់ផ្ទះអ៊ីតាលីអាចរកបាន ៣ពិន្ទុដំបូងក្នុងពូលក្រោយ យកជ័យជំនះងាយៗ ទៅលើក្រុមតួកគី ។ លទ្ធផលបញ្ចប់ការប្រកួត ៣ទល់នឹង០ បានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ រាប់ពាន់នាក់ជាលើកដំបូង ចាប់តាំងតែពីបញ្ហារាតត្បាត នៃកូវីដហើយក្នុងនោះ ១គ្រាប់ ដំបូងកើតឡើងគឺជា បាល់បញ្ចូលទីខ្លួនឯងដោយ កីឡាករខ្សែការពារតួកគី Demiral នៅនាទីទី៥៩។ ការប្រកួតចូលដល់នាទីទី៦៦...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនាដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken និងលោក Yang ក៏បានពិភាក្សាអំពីលទ្ធផល នៃការពិនិត្យមើលគោល នយោបាយលើកូរ៉េខាងជើង...