ប៉េកាំង៖ អ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក Yang Jiechi បានសម្តែងការមិនពេញចិត្ត យ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ទៅកាន់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ជុំវិញទ្រឹស្តីដែលថា មេរោគឆ្លងកូវីដ-១៩នេះ អាចលេចចេញដោយចៃដន្យ ពីមន្ទីរពិសោធន៍មួយនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ ទ្រឹស្តីដែលត្រូវបានជំរុញដោយ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍ជាថ្មី...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ខ្លួនបានប្រគល់ថវិកាយោធាជាង ២ ពាន់លានដុល្លារអាមេរិក ដល់មន្ទីរបញ្ចកោណថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្វែរទិសដៅ សម្រាប់ការកសាងជញ្ជាំងព្រំដែន ដ៏ចម្រូងចម្រាសរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ ការិយាល័យគ្រប់គ្រង និងថវិកាសេតវិមាន (OMB) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកាទាំងនេះនឹងត្រូវប្រើ សម្រាប់គម្រោងយោធាចំនួន ៦៦ នៅក្នុងរដ្ឋចំនួន ១១...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល មានមតិ៣ចំណុច ដើម្បីដំណោះស្រាយសម្រាប់ទូក ឬផ្ទះបណ្ដែតទឹក រួមមាន ៖ ទិញត្រីទាំងអស់ពីបែរចិញ្ចឹមត្រី ,ទិញសម្ភារ ឬឧបករណីចិញ្ចឹមត្រី ,ម្ចាស់ចិញ្ចឹមត្រី បើជាខ្មែររកដីសម្បទានសង្គមកិច្ច និងប្តូររបៀបចិញ្ចឹមត្រីក្នុងទឹកមកចិញ្ចឹមត្រីក្នុងស្រះឬ តង់កៅស៊ូ។ ការលើកឡើងរបស់លោក សយ សុភាព...
ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម របស់ក្រុមហ៊ុនចិន ចំនួន១លានដូសទៀត បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញហើយ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំង១លានដូស មកដល់កម្ពុជា នារសៀលនេះ គឺជាវ៉ាក់សាំង លើកទី៧ហើយ។ ដោយលើកទី៦ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី៨ មិថុនា ,លើកទី៥ ចំនួន១លានដូស...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវ ពង្រឹងការត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស ឱ្យបានម៉ឺងម៉ាត់។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាព...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ប្រជាជាតិមួយនឹងបាត់បង់ បើសិនមានប្រ ជាពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន ឬបាត់បង់ឧត្តមគតិ ដើម្បីជាតិខ្លួនឯង។ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះស្របពេល កម្ពុជា-វៀតណាម កំពុងមានបញ្ហាចម្រូងចម្រាស់មួយចំនួនជាមួយគ្នា ក្រោយពេល រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញពីក្តីសង្ឃឹមថា លោក ចូ បៃដិន ប្រធានាធិបតិសហរដ្ឋអាមេរិក នឹងមិនមានភាពអត់ធ្មត់ជាងលោក ត្រាំ ដែលការលើកឡើងនេះបានធ្វើឡើង នៅមុនពេលជំនួបដំបូងរបស់...
បរទេស៖ សេតវិមានអាមេរិក នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាមេរិកនិងបណ្តាប្រទេស G7 បានចាប់ផ្តើលពិចារណា ក្នុងការប្រើប្រាស់កញ្ចប់មូលនិធិ ប្រមាណជា ១០០ពាន់លានដុល្លារពី IMF ដើម្បីយកទៅជួយដល់បណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាព ខូចខាតខ្លាំងដោយសារកូវីដ។ បញ្ហាមួយនេះបានក្លាយទៅជា ប្រធានបទនៅលើតុពិភាក្សារបស់កិច្ចប្រជុំ G7 ដែលធ្វើឡើងឆ្នាំនេះក្នុងគោលបំណង ជុំរុញកំណើនសេដ្ឋកិច្ចសកលលោក ឡើងវិញក្រោយចប់កូវីដ។ កិច្ចប្រជុំនេះត្រូវបានចាប់ផ្តើម ដំណើរការរយៈពេល...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា គម្រោងស្រូវត្រយងចូលរួមយ៉ាងច្រើន ក្នុងកិច្ចការងារអភិរក្ស ជាពិសេស អភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកស ដែលកំពុងជិតផុតពូជនៅលើពិភពលោក។ នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារ សិក្សាស្វែងយល់ពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នាពេលថ្មីៗនេះ លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា «គម្រោងស្រូវត្រយង បានចូលរួមយ៉ាងច្រើន...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្ដល់ថវិកា ១៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាព និងកិច្ចសហការ ជាមួយនគរបាលជាតិកម្ពុជា សម្រាប់លុបបំបាត់ការគំរាមកំហែង និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អូស្ដ្រាលី បញ្ជាក់ជាថ្មីពីការគាំទ្រ លើការលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ...