ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨១១នាក់ទៀត ជាសះស្បើយចំនួន៧៩៨នាក់ និងស្លាប់ចំនួន២០នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥១១នាក់ និងអ្នកដំណើរពីបរទេសចំនួន៣០០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧០៤១៩ នាក់ និងអ្នកជាសះស្បើយចំនួន៦២៥៧៧នាក់ និងអ្នកស្លាប់ចំនួន១១៨៨នាក់៕
ភ្នំពេញ ៖ ក្រោយក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក បានលើកឡើងថា ការប្រកាសឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិរបស់លោក សម រង្ស៊ី គឺជាល្បិចនយោបាយបំភ័ន្តប្រជាពលរដ្ឋតែប៉ុណ្ណោះ ព្រោះថា កម្លាំងនយោបាយ និងគណៈកម្មាធិការជាតិសម្រាប់ដឹកនាំរដ្ឋាភិបាល របស់លោក សម រង្ស៊ី មិនមានលក្ខណៈគ្រប់គ្រាន់ដូចជារដ្ឋាភិបាលរួបរួមជាតិនៅប្រទេសភូមាលោក សយ សុភាពប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានថ្លែងការយល់ស្របជាមួយពួកគេ។ លោក សយ សុភាពតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ កក្កដា បានថ្លែងថា...
ភ្នំពេញ៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា ១០០,០០០,០០០រៀល និងត្រីខកំប៉ុង ១,០០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដេីម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩។ ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់ឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុន VIETTEL ដើម្បីគាំទ្រការរៀបចំផែនការមេបច្ចេកវិទ្យា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ ក្រុមការងារនេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើជាប្រធាន ដោយមានអនុប្រធានចំនួន២រូប...
ប៉េកាំង៖ អ្នកនាំពាក្យចិន ជាថ្មីម្តងទៀតបានបដិសេធទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បង្កឲ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា វាគ្មានអ្វីក្រៅតែពីការភូតកុហកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយការអះអាងនេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនលើកឡើងថា កម្មករចំនួន ៣ នាក់នៃវិទ្យាស្ថានវ៉ូហាន់នៃវីរុស បានធ្លាក់ខ្លួនឈឺ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលយោងទៅតាមការចោទប្រកាន់នេះបន្ថែម...
ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានសម្រេចបន្តអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសបន្ថែម១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបន្ធូរបន្ថយវិធានការមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ នៅថ្ងៃទី២២ កក្កដានេះ បានឲ្យដឹងថា ដោយស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍ បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន នៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្តអនុវត្តន៍វិធានការគ្រប់គ្រង ការពារ...
ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ដែលសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ត្រូវកែសម្រួល និងបំពេញបន្ថែម ចំណុចខ្វះខាត មុនប្រគល់-ទទួល...
ភ្នំពេញ ៖ តាមការផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំដែលកើតជំងឺកូវីដ១៩ទាំង២នាក់ បានទទួលអនិច្ចកម្មនៅវេលាម៉ោង៤និង១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១។ តាលោក លោកយាយទាំង២បានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ សូមបញ្ជាក់ថា លោកតា...
វ៉ាស៊ីនតោន៖ កុមារជាង ៤ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺរាតត្បាត ខណៈពេលដែលករណីប្រចាំសប្តាហ៍បានកើនឡើងម្តងទៀត បន្ទាប់ពីការថយចុះប៉ុន្មានខែ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារអាមេរិក។ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា មានកុមារជិត ៤,០៩ លាននាក់ បានឆ្លងជំងឺកូវីដ-១៩ ។ យោងតាមរបាយការណ៍របស់ AAP និងសមាគមមន្ទីរពេទ្យកុមារ បានឱ្យដឹងថា បន្ទាប់ពីមានការថយចុះនូវករណីដែលបានរាយការណ៍ប្រចាំសប្តាហ៍ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ...
រ៉ាម៉ាឡា៖ គណបក្សប៉ាឡេស្ទីនរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ាឡេស្ទីន បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបហាមឃាត់ក្រុមហ៊ុនរបស់ពួកគេ ពីការធ្វើពាណិជ្ជកម្មជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វាដល់ពេលដែលរដ្ឋាភិបាលអឺរ៉ុប អនុវត្តច្បាប់អន្តរជាតិ ស្តីពីការបញ្ឈប់រាល់ការធ្វើជំនួញគ្រប់ប្រភេទជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលបានសាងសង់លើទឹកដីដែលប៉ាឡេស្ទីន កាន់កាប់” ។ ក្រុមហ៊ុនផលិតការ៉េម Ben & Jerry’s ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងឈប់លក់ការ៉េមនៅក្នុងការតាំងទីលំនៅនានា...