បរទេស៖ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការវាយប្រហារតាមអាកាស ទៅលើពួកតាលីបង់ ដើម្បីគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក John Kirby បានថ្លែងប្រាប់ថា សហរដ្ឋអាមេរិកបានធ្វើសកម្មភាពតាមរយៈការវាយប្រហារតាមអាកាស ដើម្បីគំាំទ្រដល់កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែម ក្រៅពីការបញ្ជាក់ថា ការវាយប្រហារនោះ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នូវប្រេសិតពិសេសមួយរូបសម្រាប់ប្រទេសហៃទី ក្រោយមានហេតុការណ៍ធ្វើឃាតលោកប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមខែនេះ។ យោងតាមសេចក្តីប្រកាសនោះ ក្រសួងការបរទេសអាមេរិក បានតែងតាំងលោកឯកអគ្គរដ្ឋទូត Daniel Foote ដែលជាសមាជិកនៃទីភ្នាក់ងារបរទេសជាន់ខ្ពស់មួយរូប ឲ្យធ្វើជាប្រេសិតពិសេសសម្រាប់ប្រទេសហៃទី ដើម្បីសម្របសម្រួលដល់សន្តិភាពនិងស្ថិរភាព ព្រមទាំងគាំទ្រកិច្ចប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីនិងរដ្ឋសភា ដោយសេរីនិងយុត្តិធម៌។ សេចក្តីប្រកាសដដែលនេះបាននិយាយដូច្នេះថា “លោកប្រេសិតពិសេស Foote នាំយកនូវបទពិសោធន៍ការទូតដ៏ទូលំទូលាយ មកកាន់តំណែងនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញកូវីដ-១៩ ថ្មី៦៧នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់៤នាក់ នៅថ្ងែទី២២ ខែកកដ្កា ឆ្នាំ២០២១។ ករណីរកឃើញកូវីដ-១៩ ចំនួន៦៧នាក់នោះរួមមាន ៖ ស្រុកកងមាសចំនួន៥នាក់ ស្រុកកោះសូទិន ចំនួន២នាក់ ស្រុកកំពង់សៀម ចំនួន១២នាក់ ក្រុងកំពង់ចាមចំនួន៨នាក់ ស្រុកចំការលើចំនួន៧នាក់ស្រុកជើងព្រៃចំនួន៥នាក់ ស្រុកបាធាយចំនួន៣នាក់ ស្រុកព្រៃឈរចំនួន៩នាក់ ស្រុកស្ទឹងត្រង់ ចំនួន១៣នាក់...
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៅក្នុងប្រទេសគុយបា និងរៀបចំផែនការ “នៅពីក្រោយឆាក” ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថ្មីៗ នេះនៅក្នុងប្រទេសការ៉ាបៀន ។ ក្រសួងការបរទេសខាងជើង បានធ្វើការអះអាង នៅក្នុងអត្ថបទមួយ នៅលើគេហទំព័រ របស់ខ្លួន ដោយថា“ ការប្រមូលផ្តុំដ៏ធំ ត្រូវបានរៀបចំឡើង នៅក្នុងរដ្ឋធានីហាវ៉ាណា និងទីក្រុងដទៃទៀត...
ម៉ូស្គូ៖ សាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos បានឲ្យដឹងថាម៉ូឌុលអវកាសរបស់រុស្ស៊ី Nauka (វិទ្យាសាស្ត្រ) ត្រូវបានដាក់ឱ្យដំណើរការ ដោយជោគជ័យពី Baikonur Cosmodrome នៅកាហ្សាក់ស្ថាន ទៅស្ថានីយអវកាសអន្តរជាតិ (ISS) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ Roscosmos បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រ៉ុកកែតក្រុមហ៊ុនអាកាសចរណ៍ Proton-M ជាមួយម៉ូឌុល Nauka...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ រោងចក្រថ្មីចំនួន ២កន្លែងទៀត ដែលមានទុនជិត ៨លានដុល្លារ ដោយអាចបង្កើតឱកាសការងារ ដល់ពលរដ្ឋជិត ៤០០នាក់ ផងដែរ ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ កក្កដានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន អាចចែករំលែកផល ប្រយោជន៍ស្រដៀងគ្នា នៅពេលនិយាយអំពីការ រំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង បើទោះបីជាពេលខ្លះពួកគេមាន ការប្រកួតប្រជែង និងមានទំនាក់ទំនង ផ្ទុយគ្នាក៏ដោយ។ លោក Ned Price បានធ្វើការកត់សម្គាល់នេះ ខណៈដែលអនុរដ្ឋមន្រ្តីការបរទេស អាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច បន្តអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន នៅក្រុងប៉ោយប៉ែត រយៈពេល២(ពីរ)សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២៥នាក់ទៀត ជាសះស្បើយចំនួន៨៩៧នាក់ និងស្លាប់ចំនួន៣៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៩០នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៣៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧១២៤៤ នាក់ អ្នកជាសះស្បើយចំនួន៦៣៤៧៤នាក់ និងអ្នកស្លាប់ចំនួន១២២២នាក់៕
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។ ការកត់សម្គាល់របស់លោកស្រី Psaki...