តូក្យូ៖ រដ្ឋាភិបាលជប៉ុន និងអង្គការថាមពលអាតូមិកអន្តរជាតិ IAEA បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការរួមគ្នា ដើម្បីតាមដានការបញ្ចោញទឹកវិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន មើលឃើញថាការចូលរួមរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ពីទស្សនៈនៃការធានានូវភាពជឿជាក់និងតម្លាភាពនៅក្នុងដំណើរការត្រួតពិនិត្យនេះ ចំពេលមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ចំពោះផែនការបញ្ចេញទឹក ដែលត្រូវបានបន្សុទ្ធរួចចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះប្រទេសជប៉ុន និង IAEA នឹងសហការក្នុងការត្រួតពិនិត្យសុវត្ថិភាព...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៦៣៩ នាក់បន្ថែមទៀតពីជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៣០,១៧៩ នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ៥៣,៧២៥ករណី ដោយបានបង្កើនចំនួនសរុបដល់ ១៨,៩៦២,៧៦២ ករណី។ ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Pfizer និង BioNTech បានឲ្យដឹងថា ពួកគេកំពុងផលិតថ្នាំជំនួយបន្ថែម សម្រាប់ជំងឺកូវីដ-១៩ ដែលមានគោលបំណងដើម្បីកំណត់ទិសដៅលើទម្រង់ឆ្លងថ្មី Delta ដែលអាចបញ្ជូនបានខ្ពស់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋ អាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ការព្រួយបារម្ភនៅតែបន្តកើនឡើងនៅពេលដែលភាពតានតឹងនៅលើទម្រង់ឆ្លងថ្មី បានក្លាយជាទម្រង់ឆ្លងដ៏លេចធ្លោរួចទៅហើយ នៅសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការកើនឡើងនៃការឆ្លងយ៉ាងខ្លាំង។ ក្រុមហ៊ុនទាំងពីរបានឲ្យដឹងថា ពួកគេជឿថាការចាក់វ៉ាក់សាំងចំនួនពីរដងនៃវ៉ាក់សាំងបច្ចុប្បន្ន មានសក្តានុពលក្នុងការការពារ“ កម្រិតខ្ពស់បំផុត”...
បរទេសៈបាងកកប៉ុស្តិ៍ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសសាជាថ្មីកាលពីថ្ងៃម្សិលមិញដោយបញ្ជាក់អះអាងថា វត្តមានរបស់យោធា អាមេរិកនឹងដកខ្លួនចេញពីអាហ្គានី ស្ថានទាំងស្រុងត្រឹមថ្ងៃទី៣១ខែសីហាប៉ុណ្ណោះ។ លោក Biden បាននិយាយទៀតថាកងកម្លាំងយោធាអាមេរិក បានសម្រេចជោគជ័យដ៏ធំមួយរបស់ខ្លួនទាំងការសម្លាប់មេដឹកនាំក្រុមភេវរកម្មអ៊ូសាម៉ាប៊ីឡាដិន ព្រមទាំងធ្វើឲ្យចុះខ្សោយនៃកងកម្លាំងប្រយុទ្ធរបស់អាល់កៃដា ព្រមទាំងការការពារការវាយប្រហារ ទាំងឡាយមកលើសហរដ្ឋអាមេរិកផងដែរ។ លោកបញ្ជាក់ទៀតថាអាមេរិក នឹងមិនបញ្ចូនកងកម្លាំងយោធា ជំនាន់ក្រោយទៀតឡើយទៅកាន់ប្រទេសអាហ្គានីស្ថានដើម្បីធ្វើសង្គ្រាមហើយ វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ពលរដ្ឋអាហ្គានីស្ថាន ខ្លួនឯងក្នុងការទទួលខុស ត្រូវនិងសម្រេចចិត្តចំពោះ អនាគតផ្ទាល់ខ្លួន។...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបន្តបិទការចេញ-ចូល ជាបណ្តោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង រយៈពេល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ ជាមួយគ្នានោះរដ្ឋបាលខេត្ត អំពាវនាវដោយទទូចដល់ បងប្អូនអាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងទាំងអស់ ដែលមិនទាន់បានទៅយក សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួន មេត្តារួសរាន់ ទៅយកសំណាក ឲ្យបានគ្រប់ៗគ្នា...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣៥នាក់ និងមានករណីជាសះស្បើយចំនួន ៤០នាក់ផងដែរ ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះ មនុស្សធម៌ខេត្ត ជូនជនមានពិការក្រលំបាកម្នាក់ រស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ នាយកប្រតិបត្តិសាខាកាក បាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ឈ្មោះ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...
ខ្សែរយៈជាប្រព័ន្ធមូលដ្ឋានយោធា បានគ្របដណ្ដប់មកលើ ពិភពលោកទាំងមូល សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេស ដែលមានអនុភាពយោធា ឈានមុខ និងខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក! ដោយអាមេរិក មានប្រព័ន្ធមូលដ្ឋានយោធា នៅក្រៅប្រទេសហាក់បីច្រើនជាងគេ បើប្រៀបធៀបទៅនឹង ប្រទេសដទៃទៀតលើពិភពលោក ទាំងមុន និង ក្រោយសង្រ្គាម លោកលើកទី២ មក!។...
បរទេស៖ប្រទេសអ៊ីស្រាអ៊ែលកាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការផ្តល់ជាទឹកស្អាតរហូតទៅដល់៥០លានម៉ែត្រគូប ទៅឲ្យប្រទេសហ្ស៊កដានី ដែលជាការបញ្ជាទិញនាពេលកន្លង។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេសនៃ ប្រទេសហ្ស៊កដានីបានបន្ថែមទៀតថាកិច្ចព្រមព្រៀងដែល ត្រូវបានធ្វើឡើងក្នុងអំឡុងពេល នៃជំនួបប្រជុំគ្នារវាង រដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានីលោក Ayman Safadi និងរដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអ៊ែលលោក Yair Lapid ។ រដ្ឋមន្ត្រីទាំង២ ភាគីបានបញ្ជាក់ថាក្រុមការងារ បច្ចេកទេសនឹងអាចជួបគ្នាក្នុងរយៈ ពេលប៉ុន្មានថ្ងៃខាងមុខដើម្បីបញ្ចប់ទៅនៃការ...