ព័ត៌មានជាតិ

បេសកកម្មយោធាអាមេរិក នឹងបញ្ចប់ទាំងស្រុងមុនកាល កំណត់ត្រឹមថ្ងៃទី ៣១ ខែសីហា

បរទេសៈបាងកកប៉ុស្តិ៍ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសសាជាថ្មីកាលពីថ្ងៃម្សិលមិញដោយបញ្ជាក់អះអាងថា វត្តមានរបស់យោធា អាមេរិកនឹងដកខ្លួនចេញពីអាហ្គានី ស្ថានទាំងស្រុងត្រឹមថ្ងៃទី៣១ខែសីហាប៉ុណ្ណោះ។

លោក Biden បាននិយាយទៀតថាកងកម្លាំងយោធាអាមេរិក បានសម្រេចជោគជ័យដ៏ធំមួយរបស់ខ្លួនទាំងការសម្លាប់មេដឹកនាំក្រុមភេវរកម្មអ៊ូសាម៉ាប៊ីឡាដិន ព្រមទាំងធ្វើឲ្យចុះខ្សោយ
នៃកងកម្លាំងប្រយុទ្ធរបស់អាល់កៃដា ព្រមទាំងការការពារការវាយប្រហារ ទាំងឡាយមកលើសហរដ្ឋអាមេរិកផងដែរ។

លោកបញ្ជាក់ទៀតថាអាមេរិក នឹងមិនបញ្ចូនកងកម្លាំងយោធា ជំនាន់ក្រោយទៀតឡើយទៅកាន់ប្រទេសអាហ្គានីស្ថានដើម្បីធ្វើសង្គ្រាមហើយ វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ពលរដ្ឋអាហ្គានីស្ថាន ខ្លួនឯងក្នុងការទទួលខុស ត្រូវនិងសម្រេចចិត្តចំពោះ អនាគតផ្ទាល់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី អាមេរិកក៏បានគូសបញ្ជាក់អំពី ការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រប្រទេសអាហ្គានីស្ថាននិងរដ្ឋាភិបាលរបស់ ពួកគេផងដែរនិងជាពិសេស ក្រុមអ្នកបកប្រែជនជាតិអាហ្គានីស្ថាន ជាច្រើនពាន់នាក់ដែលបានធ្វើការ ឲ្យអាមេរិកកន្លងមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top