ហៃទី៖ កោះតៃវ៉ាន់ និយាយថា ប៉ូលីសហៃទី បានចាប់ខ្លួនជនសង្ស័យ ធ្វើឃាតចំនួន ១១ នាក់ នៅឯមូលដ្ឋាន ស្ថានទូត របស់ខ្លួន នៅក្នុងទីក្រុង Port-au-Prince។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP ចេញផ្សាយនៅមុននេះបន្តិច។
Update: ប៉ូលីសហៃទី បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)នេះថា សមាជិកក្រុម ២៨ នាក់ដែលមានជនជាតិ អាមេរិក និងកូឡុំប៊ី បានធ្វើឃាតប្រធានាធិបតី Jovenel Moise និងបន្ថែមថា មនុស្ស ៨ នាក់ កំពុងគេចខ្លួន នៅឡើយ ខណៈដែលប្រទេសនេះ កំពុងស្ថិតក្នុង ភាពវឹកវរនយោបាយ។...
ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ដើម្បីជាសម្ពាធលើរបបយោធា ដែលបានឡើងកាន់អំណាច កាលពី៥ ខែមុន។ ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ដែលភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើកូដកម្មយ៉ាងឃោរឃៅ ដោយកងកំលាំងសន្តិសុខ ដែលមានមនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់។...
បរទេស៖ធនាគារកណ្តាលរបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់អ៊ីតាលីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ក្នុងប្លុកអ៊ឺរ៉ុបនឹងអាចកើនឡើង ប្រមាណជា៥ភាគរយ។ ធនាគារកណ្តាលដដែលបានបញ្ជាក់ទៀតថាកត្តាជះឥទ្ធិពលវិជ្ជមានកើនឡើងដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពរបស់ប្រទេសនាពេលកន្លងមកដែលកំពុងធ្វើឲ្យស្ថានភាពសុខាភិបាលសាធារណៈកំពុងល្អប្រសើរឡើងវិញ។ នៅក្នុងកិច្ចប្រជុំដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអ៊ីតាលីលោក Daniele Franco បានប្រកាសថាការព្យាករណ៍ផ្សេងទៀតគឺនឹងអាចធ្វើឡើងជាបន្តបន្ទាប់ដោយធនាគារកណ្តាលនៃប្រទេសអ៊ីតាលីនាថ្ងៃទី១៦ខែកក្កដាខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
តៃប៉ិ៖ កោះតៃវ៉ាន់ បានស្នើសុំការិយាល័យរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន រំលឹកសហរដ្ឋ អាមេរិក កុំបង្កឱ្យមានការគិតពិចារណា ឬការយល់ច្រលំ ដែលមិនចាំបាច់ បន្ទាប់ពីសេតវិមាន បានលុបចោលនូវបណ្តាញសង្គមមួយ ស្តីពីការបរិច្ចាគវ៉ាក់សាំង COVID-១៩ ដែលរួមមានទង់ជាតិ របស់តៃវ៉ាន់។ ក្រុមឆ្លើយតបនៃសេតវិមានជុំវិញជំងឺកូវីដ-១៩ នៅសប្តាហ៍នេះ បានបង្ហោះរូបភាពមួយ ដែលផ្តល់ព័ត៌មានលម្អិត អំពីការបរិច្ចាគវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ដោយរួមបញ្ចូលទាំង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្រុមវិនិយោគិនបរទេស មក ដាក់ទុនវិនិយោគនៅកម្ពុជាគឺត្រូវការសន្តិភាព និងស្ថិរភាពជាអាទិភាពជាធំ ។ នេះបើតាម យោងតាមបណ្តាញហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ ទីក្រុង ហូជីមិញ ប្រទេសវៀតណាម នឹងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ២ ០០០ នាក់ ដើម្បីប្រមូលសំណាកទៅលើប្រជាជនចំនួន ១,៣ លាននាក់ ក្នុងមួយថ្ងៃ ដើម្បីធ្វើតេស្តរកវីរុស Covid-19 ដូច្នេះករណីដែលអាចកើតមាននៅក្នុងសហគមន៍ត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ឲ្យគ្រប់ៗគ្នា ព្រោះឆមាសទី១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ ២០៩នាក់ និងរងរបួស ១៧៩២នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៦៣នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៣១នាក់ និងកំពុងសម្រាកព្យាបាល ៥០៩នាក់ ស្លាប់១៥នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ(Zoom)នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧...