មានករណីគ្រួសារមួយដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្រាប់តែស្ត្រីជាប្រពន្ធមានអារម្មណ៍រវើរវាយដោយមានកូនកាំបិតកាន់ជាប់នឹងដៃ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានដើរចុះឡើងនៅក្នុងមណ្ឌល បង្កការភ័យខ្លាចដល់អ្នកជំងឺផ្សេងទៀត រហូតភ្ញាក់ផ្អើលដល់ ក្រុមគ្រូពេទ្យចូលទៅព្យាយាមបញ្ចុះបញ្ចូលដើម្បីយកកាំបិតនោះចេញ តែអ្នកជំងឺនោះ នៅតែមិនព្រមសហការសោះឡើយ។ ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅខាងក្រៅទីតាំងនោះផ្ទាល់ បានរូតរះទាញសម្លៀកបំពាក់ការពារមេរោគ សូកពាក់លើខ្លួនយ៉ាងប្រញ៉ាប់ រួមនិងសម្ភារៈអន្តរាគមន៍ ចូលទៅសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការបង្ខំ និងនាំខ្លួនប្តីប្រពន្ធទាំងពីរនាក់យកទៅមណ្ឌលផ្សេងមួយទៀត ដើម្បីព្យាបាលបន្ត។
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុន GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តី មានផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីឧបករណ៍ចារកម្ម លក់ឲ្យដោយក្រុមហ៊ុនអ៊ីនធឺណេតអ៊ីស្រាអែល NSO ដែលគេចោទថា ត្រូវបានគេប្រើប្រាស់ផ្តោតគោលដៅលើប្រធានាធិបតីបារាំង លោក Emmanuel Macron។ យោងតាមការចេញផ្សាយដោយកាសែតបារាំង ឈ្មោះ Le Monde បានឲ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក Macron...
បរទេស៖យោងតាម ការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសចិននឹងបញ្ចេញខ្ទង់ចំណាយរាប់ពាន់លានយ័ន ពីមូលនិធីបម្រុងទុករបស់ខ្លួន ដើម្បីយកទៅជួយដល់ផលប៉ះពាល់ដ៏ខ្លាំងក្លា ដោយគ្រោះទឹកជំនន់ កន្លងទៅនេះ។ សេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នងពិធីសន្និសិទសារព័ត៌មានតាមអនឡាញ នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមេឃនៅតែបន្តភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា នៅតាមភាគកណ្តាលរបស់ប្រទេស។ លោក Li ក៏បានអំពាវនាវឲ្យអជ្ញាធរនៅក្នុងខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដូចជា Henan...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២០នាក់ថ្មី និងមានករណីជាសះស្បើយ ២៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១០៦នាក់ និងកំពុងសម្រាកព្យាបាល៦០៥នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៥០នាក់ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី-ខេត្ត ឲ្យពន្យារពេល នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៥នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន១៧៦នាក់ ពលករទើបត្រឡប់មកពីប្រទេសថៃ១៩នាក់ និងមានករណីជាសះស្បើយ៤៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៨១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៦១៨នាក់ និងកំពុងសម្រាកព្យាបាល១.១៦៩នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៩៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៧៤នាក់ និងកំពុងសម្រាកព្យាបាល៤២០នាក់ ស្លាប់៤៣នាក់៕