វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលឡាវ បានឲ្យដឹងថា ប្រទេសឡាវ បានរាយការណ៍ថា មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងកំណត់ត្រា ខ្ពស់បំផុតប្រចាំថ្ងៃ គិតត្រឹមថ្ងៃសៅរ៍នេះ បានកើនឡើងលើសពីកំណត់ត្រាមុន ដែលមានចំនួនត្រឹមតែ ២៥៦នាក់ កាលពីថ្ងៃព្រហស្បតិ៍ តែពេលនេះ មានដល់ទៅ២៧៨នាក់ ។ លោក...
ម៉ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃសុក្រថា សរុបអ្នកស្លាប់ចំនួន១៣៦នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលមានពាក់ព័ន្ធ នឹងឧប្បត្តិហេតុទឹកភ្លៀង ក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅនេះ នៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចប្រទេស ។ ឧប្បត្តិហេតុបានកើតឡើង ដោយសារតែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កជាគ្រោះបាក់ដី និងគ្រោះទឹកជំនន់...
អាហារដ្ឋាន BrewHouse កំពុងប្រកាស ជ្រើសរើសបុគ្គលិក ជាច្រើនផ្នែក ចាប់តាំងពីអ្នកគ្រប់គ្រងហាង រហូទដល់អ្នកលាងចាន ប្រសិនបើបងប្អូន មានការចាប់អារម្មណ៍ អាចទំនាក់ទំនង មកដាក់ពាក្យ សុំចូលបម្រើការងារ ដែលមានអាសយដ្ឋាន Pheapbol’s BrewHouse សម្តេចសុធារស់ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនង លេខទូរសព្ទ 093...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន១០៨.៧៣២នាក់ គិតក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើង ដល់១៩.៦៣២.៤៤៣នាក់ ។ ជាមួយនឹងករណីនេះដែរ មាន៦៤.០៥៦នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងមកពីរដ្ឋ Rio Grande...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង របស់ប្រទេសហ្វីលីពីន បានរាយការណ៍មកថា មានគ្រោះរញ្ជួយមួយ ដែលមានកម្រិត៦,៧រ៉ិចទ័រ មកលើខេត្ត Batangas នៅក្នុងប្រទេសហ្វីលីពីន ស្ថិតនៅភាគខាងត្បូង ក្រុងម៉ានីល នៅមុនពេលចូលមកដល់ថ្ងៃសៅរ៍នេះ ។ វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៤និង៤៩នាទីព្រឹក...
វ៉ាស៊ីនតោន៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងបើកកិច្ចពិភាក្សា ស្ថេរភាពយុទ្ធសាស្ត្រមួយ នៅថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហ្សឺណែវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានឱ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងដឹកនាំការចូលរួម...
បរទេស៖ ទន្ទឹមនឹងការដែលកងកម្លាំងអាមេរិក ចុងក្រោយនឹងចាកចេញ ពីអាហ្វហ្គានីស្ថាននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការអះអាង ចំពោះលោកប្រធានាធិបតី អាហ្វហ្គានីស្ថាន Ashraf Ghani អំពីការគាំទ្រផ្នែកការទូត និងមនុស្សធម៌ របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលដែលពួកតាលីបង់ បង្កើនសម្ពាធ លើរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលសហរដ្ឋអាមេរិកគាំទ្រ។ សេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ជំងឺកូវីដ-១៩ រីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើនដដែល។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។ ក្នុងវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆះព្រៃ Tamarack ដែលបានឆេះអស់រយៈពេល ពីរសប្តាហ៍បានកើនឡើង ដល់៥៨.៤១៧ ហិ ដោយ ៨.០០០ ហិកតា កាលពីព្រឹកថ្ងៃសុក្រ ដែលមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ ។ ការបញ្ជាឲ្យជម្លៀសប្រជាជន ប្រហែល១.៤០០ នាក់ដែលរស់នៅ...
ហាណូយ៖ ប្រទេសវៀតណាម បានប្រកាសពីការបិទទ្វាររយៈពេល ១៥ ថ្ងៃនៅរដ្ឋធានីហាណូយ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ទី ២៤ ខែកក្កដានេះ ដោយសារការរីករាលដាល នៃមេរោគឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងខ្លាំង។ បទបញ្ជាចាក់សោរ ដែលបានចេញកាលពីយប់ថ្ងៃសុក្រ ហាមឃាត់ការប្រមូលផ្តុំ មនុស្សពីរនាក់ នៅតាមទីសាធារណៈ។ មានតែការិយាល័យរដ្ឋាភិបាល មន្ទីរពេទ្យ និងអាជីវកម្មចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឱ្យនៅបើកដំណើរការ។...