ភ្នំពេញ ៖ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ក៏នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកដល់ពលករខ្មែរចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន ២កន្លែងផ្សេងគ្នា ។ ទីតាំងទាំង ២កន្លែងនោះរួមមាន៖ ១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកកដែលមានពលករខ្មែរចំនួន៩០គ្រួសារ។ ២-ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី...
បរទេស៖ ក្រុមហ៊ុនឱសថខ្នាតយក្សអាមេរិក Pfizer ជាមួយនឹងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានប្រកាសកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយក្រុមហ៊ុនឱសថ ជីវសាស្ត្រអាហ្វ្រិកខាងត្បូង Biovac ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ចែកចាយនៅក្នុងសហព័ន្ធអាហ្វ្រិក ដែលមានបញ្ហាថ្នាំវ៉ាក់សាំង។ ប៉ុន្តែកិច្ចព្រមព្រៀងគ្នានោះ បានជួបជាមួយការរិះគន់ពីក្រុមអន្តរជាតិ ដែលប្រយុទ្ធប្រឆំាងភាពក្រីក្រ និងសម្រាប់ការទទួលបានឱសថ ដែលជាការបោះជំហាន ដ៏ល្អក្នុងទិសដៅដ៏ត្រឹមត្រូវ បានមកដល់យឺតយ៉ាវហួស និងខ្វះខ្វាតនូវអ្វីដែលគេត្រូវការចាំបាច់។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណី រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បេីយ ចំនួន៤៤នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វផ្សាយ ពីនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ និងប្រឡងបំពេញ ពិន្ទុឡើងវិញ ខណៈកម្មវិធីនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំរាយការណ៍ វឌ្ឍនភាពការងារ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកជូនសម្តេចក្រឡាហោម ស...
ខេត្តបន្ទាយមានជ័យ : លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ ការចុះពិនិត្យឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ...
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យ នគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារ ព្រំដែនគោក ចំនួន02គឺវរះ891និង911 នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកម្លាំងកម្លាំងចំនួន280នាក់ នៅព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021។ លទ្ធផលតែស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ891ក្នុងចំណោមកម្លាំង164នាក់ មានវិជ្ជមានជម្ងឺកូវីត08នាក់...
បរទេស ៖ កំណត់ផ្លូវការនានា តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋាភិបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តបិទព្រំដែនជាប់ប្រទេស កាណាដា និងប្រទេសម៉ិកស៊ិក យ៉ាងហោចណាស់ ក៏រហូតដល់ថ្ងៃទី២១ ខែសីហាដែរ ។ ឯកសារបាននិយាយថា ការឆ្លងនៃមេរោគកូរ៉ូណា ពីមនុស្សទៅមនុស្ស ជាបន្តបន្ទាប់ និងហានិភ័យ ដែលបង្កឡើង...
បរទេស ៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កិច្ចជំនួបគ្នារវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នឹងប្រារព្ធធ្វើឡើង នៅចុងខែក្រោយនេះ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យា និងជួសជុលខ្លោងទ្វារតាកាវ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «ក្នុងរយៈពេល ៣សប្តាហ៍ នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុល ខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាល...
ភ្នំពេញ ៖ ប្រឡាយលូ៥ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹក ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ហើយទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការងារស្តារយកភក់ និងសំរាមចេញប្រឡាយ ត្រូវបានបញ្ចប់១០០ភាគរយហើយ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារស្តារយកភក់ ចេញពីបាតប្រឡាយ បានចំនួន២១៣៧៥ម៉ែត្រគូប , សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប...