បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី King Abdullah II ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានជួបពិភាក្សាគ្នាទៅលើបញ្ហាជាច្រើន ដូចជាទំនាក៉ទំនងទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់ផងដែរ។ នៅមុនជំនួបទ្វេភាគីលើកនេះលោក Biden បានធ្វើការលើកឡើងអំពីការ ដឹងគុណចំពោះព្រះមហាក្សត្រ Abdullah II ចំពោះ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា លោកបាននិយាយជាមួយ លោកប្រធានាធិបតី Mahmoud Abbas កាលពីថ្ងៃចន្ទ និងថា លោកទំាងពីរបានយល់ស្របគ្នាថា មានភាពចាំបាច់សម្រាប់ការ បោះជំហានកសាងទំនុកចិត្ត។ នេះគឺជាការទាក់ទងគ្នាលំដាប់ខ្ពស់ដំបូង ដែលត្រូវបាននិយាយប្រាប់ជាសាធារណៈ ដោយរដ្ឋាភិបាលអ៊ីស្រាអែល ដែលស្បថចូលកាន់តំណែងកាលពីខែមុន បន្ទាប់ពីមេដឹកនាំដ៏យូរបំផុតក្នុងប្រទេស គឺលោក Benjamin...
បរទេស៖ លេខាធិការព័ត៌មាន មន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងធ្វើទស្សនកិច្ចប្រទេសសិង្ហបុរី វៀតណាមនិងហ្វីលីពីន ចាប់ពីចុងសប្ដាហ៍នេះទៅ ហើយនេះជាដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ដំបូង ធ្វើឡើងដោយសមាជិកជាន់ខ្ពស់ នៃរដ្ឋបាលលោក បៃដិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក John...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៧នាក់ថ្មី ជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៧នាក់២- ស្រុកព្រះសេ្ដច...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦៥ នាក់ថ្មី ក្នុងនោះ (១៨ករណី សហគមន៍ និង១៤៧ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន៩ នាក់ បន្ថែមទៀតផងដែរ។ សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,០០០នាក់ និងកំពុងសម្រាកព្យាបាល៤៥៨នាក់ ស្លាប់៣១នាក់៕
បរទេស៖រដ្ឋាភិបាលក្រុងអូតាវ៉ា កាលពីថ្ងៃចន្ទបានប្រកាសថានឹងអនុញ្ញាតិឲ្យពលរដ្ឋជនជាតិអាមេរិក ទាំងឡាយណាដែលទទួលបានវ៉ាក់សាំងពេញលេញ ក្នុងការធ្វើដំណើរចូលប្រទេសរបស់ខ្លួនបានចាប់ពីថ្ងៃទី៩ ខែសីហាខាងមុខនេះទាំងអ្នកដំណើរ មិនសំខាន់ក្តី។ នេះមានន័យថាអាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើដំណើរគ្រប់ប្រភេទ និងឧស្សាហកម្មអាកាសចរគឺអាចទាមទារឲ្យមានការលប់ចោល នូវការរឹតត្បឹតនៃការធ្វើដំនើរមិនចាំបាច់ជាផ្លូវការរវាងគ្នាដែលធ្លាប់បានដាក់ឲ្យបិទរឹតត្បិត តាំងតែពីខែមិនា ឆ្នាំ២០២០។ ដោយឡែកនៅក្នុងសេចក្តីប្រកាសដដែល ក៏បានបញ្ជាក់ដែរថាក្រុមអ្នកធ្វើដំណើរដែល មានប្រភពមកពីប្រទេសផ្សេងក្រៅពីអាមេរិកក៏អាចធ្វើដំណើរចូល មកកាណាដាផងដែរប៉ុន្តែចាប់ពីថ្ងៃទី៧ខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នៅថ្ងៃច័ន្ទនេះ យន្តហោះអាមេរិកទី ២ ទំនងជាគ្រប់គ្រងដោយ CIA បានចុះចតនៅកោះតៃវ៉ាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះ របស់កងទ័ពអាកាសអាមេរិក បានធ្វើដូចគ្នានេះ ដែលធ្វើឱ្យមានការថ្កោលទោសពីសំណាក់រដ្ឋាភីបាលទីក្រុងប៉េកាំង របស់ចិនផងដែរ។ វិធានការដិតដាមបែបនេះដែលចិនចាត់ទុកថា ជាការរំលោភបំពានទឹកដីបានក្លាយជារឿងធម្មតាទៅហើយ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ យន្តហោះអាមេរិកមួយគ្រឿងដែលហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ...
វ៉ាស៊ៅនតោន៖ សហរដ្ឋអាមេរិក ជប៉ុន ណាតូ និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកផ្សេងទៀត បានចាត់វិធានការសម្របសម្រួល ដើម្បីថ្កោលទោសទីក្រុងប៉េកាំង ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងតួអង្គ ដែលជាប់ទាក់ទងនឹងរដ្ឋ ដែលជាសកម្មភាពមួយ ដែលអាចបន្ថែមភាពតានតឹងបន្ថែមទៀត ដល់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ សហរដ្ឋអាមេរិក ក៏បានស្តីបន្ទោសក្រសួងសន្តិសុខរដ្ឋចិន ចំពោះតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលដ៏ធំមួយនៃ សូហ្វវែរអ៊ីម៉ែលផ្លាស់ប្តូរអ៊ីនធឺណិត របស់ក្រុមហ៊ុន Microsoft Corp ដែលភាពងាយរងគ្រោះ...
ឡុងដ៌៖ យោងតាមផែនទីបង្ហាញផ្លូវរបស់ប្រទេសនេះ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានដកការរឹតត្បិតជំងឺកូវីដ-១៩ ដែលនៅសេសសល់របស់ខ្លួនចេញទាំងអស់ ខណៈករណីឆ្លងកំពុងកើនឡើងជាថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នៅពេលដែលចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃបន្តកើនឡើងយ៉ាងឆាប់រហ័ស ដំណាក់កាលចុងក្រោយ នៃការបន្ធូរបន្ថយការរឹតបន្តឹងជំងឺឆ្លង បានកើតឡើងដោយមានការប្រុងប្រយ័ត្ន។ នៅថ្ងៃច័ន្ទម្សិលមិញនេះ ត្រូវបានរដ្ឋាភិបាលអង់គ្លេសពិពណ៌នាថា ជាទិវាសេរីភាព ដែលការរឹតត្បិតផ្នែកច្បាប់ស្ទើរតែទាំងអស់ លើទំនាក់ទំនងសង្គម ត្រូវបានដកចេញ។ ការរៀបចំលម្អិតនៃជំហានចុងក្រោយចេញពីការចាក់សោររួមមាន៖ មិនមានដែនកំណត់បន្ថែមលើទំនាក់ទំនងសង្គម ដើម្បីអនុញ្ញាតឱ្យមនុស្សប្រមូលផ្តុំជាក្រុមនៃទំហំណាមួយ...