រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៤២ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៤២,៧៥៦ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា មានករណីថ្មីចំនួន ១៥,២៧១ ករណី ត្រូវបានរកឃើញហើយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,៣៩១,៨៤៥ករណី ។ បច្ចុប្បន្នប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់លំដាប់ទី ២...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៤ នាក់ថ្មី ជាសះស្បើយ ចំនួន១៨២នាក់ និងមានករណីស្ត្រីជនជាតិខ្មែរម្នាក់ នៅក្រុងខេមរភូមិន្ទ។
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ម័គ្រចិត្តព្យាបាលតាមផ្ទះ កាន់តែច្រើន។ នេះជាអ្វីដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១នាក់ថ្មី និងមានករណីជាសះស្បើយ១៨នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,០៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,១៣០នាក់ និងកំពុងសម្រាកព្យាបាល...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រកាសបន្តបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ចំនួន ២០០០កេស ជូនមន្ទីរពេទ្យចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្កកណ្តាល តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមជាមួយ មន្ទីរពេទ្យប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកកម្ពុជា កាន់តែខ្លាំងឡើងៗ។ ក្រុមហ៊ុន នឹងធ្វើការប្រគល់ទឹកបរិសុទ្ធ...
ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ – អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិច នៅកម្ពុជា ឥលូវនេះអាចចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិច ដែលមានកម្រិត ស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មី រវាងក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang...
ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈ ប្រតិភូនិងគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ ចុះដោះស្រាយ និងពិនិត្យសំណូមពរ របស់តំណាងក្រុមយានយន្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ការហាត់ប្រាណ គឺជាវិធីដ៏ល្អ សម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុង ធ្វើចត្តាឡីស័ក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ថ្មី និងមានករណីស្លាប់ ចំនួន២នាក់បន្ថែមទៀតផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៧១៥នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតស្ដីពី ប្រតិទិន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ៕