ភ្នំពេញ៖ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ក្រោយគម្រោងប្រព័ន្ធរំដោះទឹក ក្បែរតំបន់វត្តភ្នំសាង់សងរួចរាល់នោះ នឹងចូលរួមចំណែក ដោះស្រាយបញ្ហាទឹកជំនន់ ជាពិសេស នឹងធ្វើឲ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាជន ក្នុងរាជធានីភ្នំពេញ។ តាមរយៈវិដេអូជិត២នាទី របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North Rhine-Westphalia ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងគំហុក បណ្តាលឲ្យស្លាប់ពលរដ្ឋតិចបំផុត ៥៨នាក់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹងដូច្នេះ ។ លោក...
បរទេស៖ ប៉ម Eiffel Tower នៅប្រទេសបារាំង នឹងបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរនៅថ្ងៃសុក្រនេះ ជាលើកដំបូងក្នុងរយៈពេល ៩ ខែ បន្ទាប់ពីការបិទទ្វារដ៏វែងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ជណ្តើរយន្ត “Iron...
ភ្នំពេញ ៖ តំណាងឲ្យកម្ពុជាលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៨៩នាក់ទៀត ជាសះស្បើយ ចំនួន៨៤៩នាក់ និងស្លាប់ចំនួន២៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៦៨២នាក់ និងអ្នកដំណើរពីបរទេសចំនួន២០៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៥៥០០នាក់អ្នកជាសះស្បើយចំនួន៥៧០២៧នាក់ និងចំនួន១០៥២នាក់៕
ភ្នំពេញ ៖ លោក ជូង ជូងី ដែលគេដឹងថា ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ីនិងអតីតក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ហើយក៏ជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សប្រឆាំងនេះ បានប្រកាសសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។ លិខិតស្នើសុំធ្វើនយោបាយឡើងវិញ ដោយមានស្នាមមេដៃលោក ជូង ជូងីត្រូវបានដាក់ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមិថុនា...
ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។...
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) បានជឿជាក់ថា ចំនួនសត្វខ្ទីងនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងថយចុះ ហើយទីជម្រកធម្មជាតិជាច្រើនកន្លែងរបស់វា រងការបាត់បង់បន្តិចម្តងៗ ជារៀងរាល់ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គការ WCS បានឲ្យដឹងថា សត្វខ្ទីង គឺជាថនិកសត្វ នៃពពួកគោសាទិស ស៊ីស្មៅ...
វ៉ាស៊ីនតោន៖ អាមេរិក សម្រេចបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទី ក្រោយប្រធានាធិបតីត្រូវបានធ្វើឃាត ដើម្បីធានានូវសន្ដិសុខ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបសលប្រទេសនេះពីភាពចលាចលណាមួយដែលអាចកើតឡើង។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែបញ្ជូនកងម៉ារីន ដើម្បីពង្រឹងសន្តិសុខនៅស្ថានទូតរបស់ខ្លួន នៅប្រទេសហៃទី តែគំនិតនៃការបញ្ជូនកងទ័ពអាមេរិក ទៅក្នុងប្រទេសការ៉ាបៀន គឺមិនមាននៅក្នុងរបៀបវារៈនោះទេ។ ក្នុងពេលធ្វើសន្និសីទកាសែតរួមគ្នានៅឯសេតវិមានជាមួយអធិការបតីអាល្លឺម៉ង់លោកស្រីអែនជេឡា មឺកែល បានឲ្យដឹងថា“ យើងគ្រាន់តែបញ្ជូនកងម៉ារីនអាមេរិក ទៅស្ថានទូតរបស់យើង”...
បរទេស៖ ឧទ្ធម្ភាគចក្រប្រយុទ្ធមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើការចុះចតជាបន្ទាន់នៅតាមដងផ្លូវក្នុងទីក្រុង Bucharest ប្រទេស រ៉ូម៉ានី ដែលធ្វើឱ្យខូចខាតដល់បង្គោលភ្លើងចំនួន ២ និងបញ្ឈប់ចរាចរណ៍នៅតំបន់នោះ។ មិនមានរបាយការណ៍អំពីគ្រោះថ្នាក់ និងអ្នករងរបួសណាម្នាក់កើតឡើងនៅក្នុង ឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍ឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលបានលេចចេញនៅលើបណ្តាញសង្គមកាលពីព្រឹកព្រលឹមនោះ គឺឧទ្ធម្ភាគចក្រពហុមុខងារ Black Hawk ត្រូវបានគេមើលឃើញថា...