ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំទៀតថា វិរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) មិនឆ្លងតាមខ្យល់នោះទេ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនូវសារមួយតៗគ្នាថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta អាចឆ្លងតាមខ្យល់...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ដោយសារ ជំងឺកូវីដ-១៩ ចំនួន ១,២០៩ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសកើន ឡើងដល់ ៥៥៨,៤៣២ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លងសរុបបានកើនឡើងដល់ ១៩,៩៨៥,៨១៧ករណគ...
ប៉េកាំង ៖ ប្រទេសចិន បានដាក់កំហិត លើការធ្វើដំណើររួមទាំងការ បិទព្រលានយន្តហោះ ជាបណ្តោះអាសន្ន និងការជូនដំណឹង អំពីការធ្វើដំណើរ សម្រាប់ពលរដ្ឋទៅកន្លែងផ្សេងទៀត នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពូជថ្មី Delta ។ តំបន់ថ្នាក់ខេត្តទាំង ៣១ នៅក្នុងប្រទេសចិនដីគោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំទៅតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់...
បរទេស ៖ អាជ្ញាធរកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានឃុំខ្លួនមនុស្ស៣រូប ដោយចោទពីបទអនុវត្ត តាមបញ្ជាពីរដ្ឋាភិបាល របស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ មិនឲ្យទីក្រុងសេអ៊ូលទិញ យន្តហោះចម្បាំងបំបាំង កាយអាមេរិក F-35 ។ លោកចៅក្រម Shin Woo-jeong នៃតុលាការស្រុក Cheongju ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយ ក្នុងពេលថ្មីៗនេះថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយ របស់ក្រុមហ៊ុន Aleph Holding ប្រកាសថា ក្រុមហ៊ុនបានក្លាយជាដៃគូ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន TikTok ដែលជាទិសដៅឈានមុខគេ លំដាប់ពិភពលោក សម្រាប់ការបង្ហោះវីដេអូខ្លីៗ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនអាជីវកម្ម នៅកម្ពុជាបច្ចុប្បន្ន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញ សេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ករណី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោម៣៦នាក់ថ្មីនេះ មានបុគ្គលិកសុខាភិបាល៨នាក់ អ្នកភូមិក្នុងសហគមន៍ចំនួន២៨នាក់ ។ ចាប់តាំងពីថ្ងៃ៣១ មីនា ដល់៣សីហានេះ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ប្រភេទដែលតា...
បរទេស៖ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) របស់ប្រទេសថៃ នឹងទិញថ្នាំ favipiravir ប្រឆាំងវីរុស (ថ្នាំប្រឆាំងវីរុសដែលគេប្រើសម្រាប់ព្យាបាលគ្រុនផ្តាសាយធំ នៅប្រទេសជប៉ុន) ចំនួន ២៧ លានគ្រាប់បន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ សម្រាប់ការព្យាបាលអ្នកជំងឺ Covid-19។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមប៉ូលីសបានរាយការណ៍ថា ទាហានល្បាតរបស់ថៃម្នាក់ ត្រូវបានសម្លាប់ និង ៤ នាក់ទៀតបានរងរបួសធ្ងន់ នៅពេលដែលក្រុមបះបោរ បានវាយប្រហារមូលដ្ឋានប្រតិបត្តិការរបស់កងកំលាំងល្បាតលេខ ៥៥ នៅស្រុកតាកបៃកាលពីព្រឹកថ្ងៃអង្គារ។ ការវាយលុកទៅលើមូលដ្ឋាននៅជិតភូមិ Ban Khae Lae បានចាប់ផ្តើមនៅម៉ោងប្រហែល ២ និង៥០ នាទីព្រឹក។ អ្នកវាយប្រហារបានគប់គ្រាប់បែកចូលទៅក្នុងបរិវេណមូលដ្ឋាន ហើយបានបើកការបាញ់ប្រហារដោយអាវុធយោធា។ ក្រុមទាហានល្បាតបានបាញ់តបវិញ...
ភ្នំពេញ ៖ អង្គការយូនីសេហ្វ បានឲ្យដឹងថា កម្ពុជា ជាប្រទេសមានអត្រាខ្ពស់ជាងគេនៃប្រជាជនពេញវ័យបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួច ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលកំណត់ដោយ អង្គការសុខភាពពិភពលោក (WHO)។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គការយូនីសេហ្វ បានបញ្ជាក់ថា «តើអ្នកដឹងទេ? ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យ ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច...