បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីប៉ូលីសម្នាក់ ត្រូវបានគេដឹងថាបាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅក្បែរទៅនឹងអគារនៃមន្ទីរបញ្ចកោណ របស់អាមេរិក។ ទីភ្នាក់ងារនៃកងកម្លាំងការពាររបស់ប៉ង់តាហ្គោន ដែលជាអ្នកទទួលខុសត្រូវលើកិច្ចការងារ សន្តិសុខទូទៅសម្រាប់អគារប៉ង់តាហ្គោនបានអះអាងថា ពិតជាមានហេតុការណ៍បាញ់ស្លាប់មន្ត្រីប៉ូលីសម្នាក់ពិតមែន កាលពីថ្ងៃអង្គារពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍នេះ ត្រូវបានគេរាយការណ៍។ ទោះបីជាយ៉ាងណាក្តីស្ថានភាព និងរឿងរ៉ាវលំអិតនៃការបាញ់ប្រហារនេះនៅមិនទាន់អាច បញ្ជាក់បាននៅឡើយទេហើយមន្ត្រីប៉ង់តាហ្គោនបានផ្តល់នូវព័ត៌មាន តិចតួចបំផុតនៅអំឡុងពេលធ្វើសន្និសិទកាសែតជាមួយ នឹងក្រុមអ្នកកាសែតនៅល្ងាចថ្ងៃកើតហេតុនោះ។ គួរឲ្យដឹងដែរថាការរឹតបន្តឹងត្រូវបានដកចេញខណៈដែលអគារប៉ង់តាហ្គោនត្រូវបាន អនុញ្ញាតិឲ្យបើកទ្វានៅតាមច្រកមួយចំនួននដូចជាច្រកទី២ ខណៈដែលច្រកធំនៅតែបន្តបិទនៅឡើយ រីឯច្រកទី៣គឺបើកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿងដែលមានទង់ជាតិប៉ាណាម៉ា ត្រូវបានចូលប្លន់ដោយក្រុមប្រដាប់អាវុធមួយក្រុមនៅត្រង់ចំណុច ឈូងសមុទ្រ Gulf នៃប្រទេសអូម៉ង់ដែលវាត្រូវបានគេដឹងថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបញ្ជាផងដែរ។ នាវាដឹកប្រេងដែលមានឈ្មោះថា MV Asphalt Princess ត្រូបានគេដឹងថា កំពុងធ្វើដំណើរត្រង់ទៅកាន់ច្រក Hormuz ហើយមកដល់ពេលនេះនៅមិនទាន់ មានអ្នកណាហ៊ានអះអាងថាតើអ្នកណាដែលជាអ្នកនៅពីក្រោយ ផែនការប្លន់នេះនៅឡើយទេ ប៉ុន្តែអ្នកវិភាគមួយចំនួនបានទស្សទាយថាគឺជា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះគឺបានកើនឡើងនូវចំនួនរថយន្តអគ្គិសនីនៅ លើដងផ្លូវដល់ទៅ១លានគ្រឿងហើយគឺតាមផែនការដែល ត្រូវបានដាក់ដោយរដ្ឋាភិបាល។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនេះ បាននិយាយថាជាមួយនឹងរថយន្តអគ្គិសនីប្រមាណជា ១លានគ្រឿងនៅលើដងផ្លូវនៅពេលនេះគឺជាអ្វីដែលយើង បានសម្រេចចិត្តអស់រយៈពេលជាយូរមកហើយ ហើយជឿជាក់ថាប្រព័ន្ធដឹកជញ្ជូននិងធ្វើដំណើររបស់យើងនឹងឈានទៅដល់ការប្រើប្រាស់ថាមពលកើតឡើងវិញ ទាំងស្រុងនាពេលអនាគត។ តួលេខជាផ្លុវការដែលត្រូវបានបង្ហាញ នៅក្នុងសប្តាហ៍នេះបានរកឃើញថាចំនួនរថយន្តអគ្គិសនីថ្មីដែលបានចុះឈ្មោះសម្រាប់ដំណើរការត្រឹមខែ កក្កដាគឺមានរហូតទៅដល់ ៥៧០០០ គ្រឿងហើយ តាមផែនការមេអាល្លឺម៉ង់រំពឹងទុកថានឹងអាចមានវត្តមានរថយន្តអគ្គិសនីយ៉ាងហោចណាស់ ១៤លានគ្រឿងនៅចុងបញ្ចប់ នៃឆ្នាំ២០៣០ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ អតីតសត្រូវអាមេរិក គឺវៀតណាម បានលេចមុខជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏ខ្លាំងក្លានៃការទាមទារទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងអំឡុងពេលដំណើររបស់នាងទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់លោកស្រី...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ថ្មី ក្នុងនោះ (៣៦ករណី សហគមន៍ និង០៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៨២នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១៣៤នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៨២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.២៣១នាក់ និងកំពុងសម្រាកព្យាបាល១.៥៤៥នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១២៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៤៩នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) បានលើកឡើងថា ចិននិងអាមេរិក ពិតជាគ្មានថ្ងៃ ត្រូវគ្នាឡើយ ព្រោះថា ប្រទេសទាំងពីរ បានដាក់ចេញយុទ្ធសាស្ត្ររៀងៗខ្លួន ។ ការលើកឡើងរបស់លោក សយ សុភាព ក្រោយពីខេមបូឌាដេលី បានចេញផ្សាយថា...