ព័ត៌មានអន្តរជាតិ

ក្រុមប្រដាប់អាវុធ ប្លន់នាវាមួយគ្រឿង និងបញ្ជាឲ្យបើកឆ្ពោះទៅ អ៊ីរ៉ង់

បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿងដែលមានទង់ជាតិប៉ាណាម៉ា ត្រូវបានចូលប្លន់ដោយក្រុមប្រដាប់អាវុធមួយក្រុមនៅត្រង់ចំណុច ឈូងសមុទ្រ Gulf នៃប្រទេសអូម៉ង់ដែលវាត្រូវបានគេដឹងថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបញ្ជាផងដែរ។

នាវាដឹកប្រេងដែលមានឈ្មោះថា MV Asphalt Princess ត្រូបានគេដឹងថា កំពុងធ្វើដំណើរត្រង់ទៅកាន់ច្រក Hormuz ហើយមកដល់ពេលនេះនៅមិនទាន់ មានអ្នកណាហ៊ានអះអាងថាតើអ្នកណាដែលជាអ្នកនៅពីក្រោយ ផែនការប្លន់នេះនៅឡើយទេ ប៉ុន្តែអ្នកវិភាគមួយចំនួនបានទស្សទាយថាគឺជា កងកម្លាំងរបស់អ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់ បានចេញមុខមកធ្វើការប្រកាសបដិសេធភ្លាមៗផងដែរ ហើយបាននិយាយថារបាយការណ៍ទាំងនោះធ្វើឡើងដើម្បីយកអ៊ីរ៉ង់ ជាចំណាប់ខ្មាំងនិងដើម្បីប្រឆាំងនឹង អ៊ីរ៉ង់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាហេតុការណ៍នេះ បានកើតឡើងត្រឹមតែ១ សប្តាហ៍ប៉ុណ្ណោះក្រោយពេលដែលនាវា ដឹកប្រេងរបស់ក្រុមហ៊ុនអ៊ីស្រាអ៊ែលត្រូវបានវាយប្រហារ តាមអាកាសដោយយន្តហោះដ្រូននៅក្នុងតំបន់សមុទ្រ របស់ប្រទេសអូម៉ង់ដូចគ្នានេះនិងបានធ្វើឲ្យក្រុមកងកម្លាំងសន្តិសុខ២នាក់ បាត់បង់ជីវិតហើយបណ្តាប្រទេសលោកខាងលិច បាននាំគ្នាចោទថាអ៊ីរ៉ង់គឺជាអ្នកប្រព្រឹត្តិ៕ ប្រែសម្រួល៖ស៊ុនលី

To Top