ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៣នាក់ទៀត ជាសះស្បើយចំនួន២៩១នាក់ និងស្លាប់ចំនួន៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣១២នាក់ និងអ្នកដំណើរពីបរទេសចំនួន១១១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩០ ៩៥៨នាក់ អ្នកជាសះស្បើយចំនួន៨៦ ៩៩៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៤១នាក់៕
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាពលករខ្មែរចំនួន ២២គ្រួសារ នៅស្រុក KUANTAN រដ្ឋ PAHANG ដែលជួបការខ្វះខាតខ្លាំង ក្នុងអំឡុងពេល នៃការ រាតត្បាតកូវីដ-១៩...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ករណីបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្ត តាមបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការដើម្បីធានាថា ជនជាតិអាមេរិក និងដៃគូអាហ្វហ្គានីស្ថាន អាចចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព បើទោះជាហួសពីថ្ងៃទី៣១ ខែសីហា ដែលជាពេលវេលាកំណត់ សម្រាប់ការជម្លៀស ដែលកំពុងបន្តដឹកនាំដោយយោធាអាមេរិក។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា រដ្ឋបាលរបស់លោក មានគោលបំណងបញ្ចប់ការជម្លៀសប្រជាជននៅត្រឹមថ្ងៃទី៣១ ខែសីហា...
ព្រះរាជអាជ្ញាអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា តារាសិច រ៉ន ជេរ៉េមី (Ron Jeremy) ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទរំលោភសេពសន្ថវៈ លើស្ត្រីនិងក្មេងស្រី ២១ នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃព្រហស្បតិ៍នេះ។ ជេរេមី ដែលបានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្តសិច (អាសអាភាស) ជាង ១.៧០០ រឿង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការកេងបន្លំនយោបាយលើបញ្ហាដើមកំណើតមេរោគកូរ៉ូណាដោយលើកឡើងថា សហរដ្ឋអាមេរិក គួរតែអញ្ជើញអ្នកជំនាញរបស់ WHO បើកការស៊ើបអង្កេតនៅ Fort Detrick និងសាកលវិទ្យាល័យ North Carolina (UNC) ដើម្បីស្វែងរក ប្រភពនៃមេរោគប្រសិនបើខ្លួនពឹងផ្អែកលើការទទូចទ្រឹស្តីមន្ទីរពិសោធន៍-លេចធ្លាយ។ អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបន្ទាប់ពីតំណាងអចិន្ត្រៃយ៍ចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
ភ្នំពេញ ៖ អំណោយជាផ្លែមៀន មី ម៉ាស់ និងអាកុលឬជែល មួយចំនួនត្រូវបានលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា ចាត់ឲ្យលោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិ ត្រីចក្រយានកម្ពុជា ប្រគល់ឲ្យអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១យកទៅប្រើប្រាស់ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ។ លោក...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានព្រមានហ្វូងមនុស្ស ដែលព្យាយាមចូលទៅ អាកាសយានដ្ឋាន ទីក្រុងកាប៊ុល ដើម្បីចាកចេញ ពីតំបន់នេះ ខណៈដែល អង់គ្លេស និងអូស្ត្រាលី បានលើកឡើងពី“ ការគំរាមកំហែងខ្ពស់” នៃការវាយប្រហារភេរវកម្ម។ នេះតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP។ ការព្រមានអំពីការធ្វើដំណើរ ដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នា ពីទីក្រុងឡុងដ៍ ទីក្រុងកង់បេរ៉ា...
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសឱ្យដឹងនាពេលថ្មីៗ កន្លងទៅនេះថា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជា ប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម និងជាទីផ្សារប្រើប្រាស់ ធំទីពីរលើទូទាំងពិភពលោក ។ នៅឆ្នាំ២០២០ ទំហំទឹកប្រាក់សរុបនៃ ការលក់រាយសម្ភារៈប្រើប្រាស់ របស់ចិនបានឡើងដល់ ៣៩.២ ទ្រីលានយាន់ប្រាក់ចិន ការប្រើប្រាស់គឺជាកម្លាំងចលករទីមួយ នៃកំណើនសេដ្ឋកិច្ចរបស់ចិន ជាច្រើនឆ្នាំជាប់ៗគ្នា ។ យោងតាមសេចក្តីប្រកាសនេះ យើងមិនពិបាកមើលឃើញទេថា ទីផ្សារប្រទេសចិនដែលមានចំនួន...
វ៉ាស៊ីនតោន៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ការស៊ើបអង្កេតរបស់សហគមន៍ ចារកម្មអាមេរិកទៅលើ ប្រភពដើមនៃជំងឺកូវីដ-១៩ បានដំណើរការចេញពី ការសន្និដ្ឋានខុសហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ស្ថានទូតបានឲ្យដឹង នៅក្នុងអត្ថបទមតិមួយ ដែលបានបង្ហោះនៅលើ គេហទំព័ររបស់ខ្លួនថា “ពីព្រោះមិនមានមេរោគណា ដែលផលិតដោយ មន្ទីរពិសោធន៍ចិននោះទេ”។ នៅចុងខែនេះ“ សហគមន៍ចារកម្មអាមេរិក នឹងបង្កើតរបាយការណ៍ ស្តីពីថាតើវីរុសនេះកើតចេញពីធម្មជាតិ...