ព័ត៌មានអន្តរជាតិ

តារាភាពយន្ត អាសអាភាស លោក Ron Jeremy ប្រឈមមុខ​ទោស​ជាប់​ពន្ធនាគារ​ អស់​មួយជីវិត

ព្រះរាជអាជ្ញាអាមេរិក បាននិយាយ​នៅថ្ងៃពុធ​នេះថា តារាសិច រ៉ន ជេរ៉េមី (Ron Jeremy) ត្រូវបាន​ចោទប្រកាន់​ជាផ្លូវការ​ ពីបទរំលោភ​សេពសន្ថវៈ​ លើស្ត្រីនិងក្មេងស្រី ២១ នាក់។ នេះ​បើ​តាម​ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅថ្ងៃព្រហស្បតិ៍នេះ។

ជេរេមី ដែលបានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្តសិច (អាសអាភាស) ជាង ១.៧០០ រឿង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ គឺជាប្រធានបទ​នៃការចោទ​ប្រកាន់ឧក្រិដ្ឋកម្ម នៅក្នុង​ឧស្សាហកម្ម មនុស្ស​ពេញវ័យ អស់រយៈពេលជាច្រើនឆ្នាំ។

លោក ជេរ៉េមី ថតឈុតមួយ ជាមួយអ្នកគ្រូពេទ្យ ណែនាំពីសិចសាស្រ្ត ជូនអ្នកខ្វះពិសោធន៍លើគ្រែ


នៅខែមិថុនា ឆ្នាំ ២០២០ គាត់ត្រូវបានចោទប្រកាន់ ពីបទចាប់រំលោភស្ត្រី ៣ នាក់ និងរំលោភផ្លូវភេទ លើកទី ៤ ហើយការបង្ហាញខ្លួន របស់គាត់ នៅតុលាការ ឡូសអាន់ជឺឡេស បានបង្កឱ្យមានការចោទប្រកាន់ បន្ថែមទៀត។

ការចោទប្រកាន់នេះ មានតាំងពីឆ្នាំ ១៩៩៦ និងពាក់ព័ន្ធនឹង​ជនរងគ្រោះចំនួន ២១ នាក់​ដែលមានអាយុ​ចន្លោះពី ១៥ ទៅ ៥១ ឆ្នាំ នេះបើតាមព្រះរាជអាជ្ញា នៃរដ្ឋ ឡូសអេនជឺឡេស លោក ចច ហ្គាសខន បាននិយាយ កាលពីថ្ងៃពុធ។

ជេរ៉េមី ដែលពីមុនបានប្រកាស ខ្លួនឯងថា គ្មានកំហុស នៅលើបណ្តាញសង្គម Twitter បានបដិសេធរាល់ ការចោទប្រកាន់ ទាំងអស់។ គាត់ប្រឈមមុខ នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​ប្រសិនបើ​ត្រូវបានផ្តន្ទាទោស។

បុរសវ័យ ៦៨ ឆ្នាំដែលមានឈ្មោះពិតគឺ Ronald Jeremy Hyatt បានបង្ហាញខ្លួន​នៅក្នុងខ្សែភាពយន្តល្បី ៗ រួមមាន “Deep Throat II” និង “John Wayne Bobbitt Uncut” ។

ដោយមានពុកមាត់​យីហោរបស់គាត់ គាត់គឺជាតារាម្នាក់​ ដែលត្រូវបានគេស្គាល់ច្រើន បំផុតក្នុងឧស្សាហកម្មនេះ ក្នុងចំណោមសាធារណជនទូទៅ៕

ប្រែសម្រួលដោយៈ សយ សុភា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×