បរទេស៖ តុលាកំពូលនៃក្រសួងការពារជាតិ នៃប្រទេសរូម៉ានី កាលពីថ្ងៃពុធបានប្រកាស សម្រេចចិត្តក្នុងការបញ្ជូន យោធារបស់ខ្លួនប្រមាណជា ២០០នាក់ ដើម្បីទៅចូលរួមក្នុង បេសកកម្មជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការងារ ឲ្យអង្គការណាតូឲ្យចេញពីប្រទេសនេះ។ មន្ត្រីជាន់ខ្ពស់របស់រូម៉ានី បានបញ្ជាក់ថា ប្រតិបត្តិការរបស់អង្គការណាតូ នៅពេលនេះគឺចំពោះមុខ ធ្វើយ៉ាងណាជន្លៀស ពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការឲ្យខ្លួន នោះអាចទៅស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសគុយវ៉ែត និងកាតាជាមុនសិន និងបន្ទាប់មកគឺស្វែងរកកន្លែងស្នាក់នៅអចិន្ត្រៃយ៍ឲ្យពួកគេ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការដូសទី៣ ឬដូសជំរុញ មិនបានបង្កឲ្យមានផលរំខាននោះទេ ទោះបីជាធ្លាប់ចាក់វ៉ាក់សាំងប្រទេសដូចគ្នា ឬផ្សេងគ្នាក៏ដោយ ។ ការបញ្ជាក់របស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីរារដ្ឋាភិបាលដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ ។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា «ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ,...
បរទេស៖ ស្ថានទូតអាមេរិកនៅវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយ នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានទីក្រុងហាណូយ ដើម្បីជួលដីមួយកន្លែង ដើម្បីសាងសង់ស្ថានទូតថ្មី។ ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះបានធ្វើឡើង កាលពីថ្ងៃពុធនៅក្នុងវត្តមាន នៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អនុប្រធានាធិបតី គឺលោកស្រី Kamala Harris, អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung និងប្រធានក្រុងហាណូយ Chu Ngoc...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានលើកឡើងថា វិស័យសំណង់ក្នុងភូមិសាស្រ្តភ្នំពេញ នៅតែដំណើរការជាធម្មតា គ្មានអ្វីមករាំងស្ទះទេ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តកើតឡើងក៏ដោយ ។ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង បានបង្កើតឲ្យមានកិច្ចប្រជុំ អនឡាញ ជាមួយវិស័យឯកជន ពិសេសវិស័យសំណង់ ក្នុងគោលបំណងឲ្យវិស័យឯកជន...
បរទេស៖ អ្នកនាំពាក្យរបស់ រដ្ឋសភាជាតិរបស់ប្រទេសអ៊ីរ៉ង់លោក Hammouda Sabbagh កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការវាយប្រហារ និងទិះតៀនយ៉ាងខ្លាំង ទៅលើទណ្ឌកម្មដោយ បណ្តាប្រទេសលោកខាងលិច ដែលបានកំពុងដាក់សំពាធ មកដល់ប្រទេសស៊ីរីរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា សកម្មភាពដាក់ទណ្ឌកម្មទាំងនេះ គឺមានជំហផ្ទុយស្រឡះពីច្បាប់ របស់អន្តរជាតិ និងព្រមទាំងបានធ្វើការអំពាវ នាវឲ្យមានការដកចេញនូវ ទណ្ឌកម្មទាំងអស់ដើម្បីធ្វើការ ត្រួតពិនិត្យសាជាថ្មីចំពោះបញ្ហានេះ។ ថ្លែងបែបនេះនៅក្នុងអំឡុងពេល កំពុងមានទស្សនកិច្ច...
បរទេស៖ អ្នកនាំពាក្យរបស់ធនាគារ ពិភពលោកបាននិយាយនៅថ្ងៃទី ២៥ ខែសីហាថា ធនាគារពិភពលោក បានបញ្ឈប់ជំនួយហិរញ្ញវត្ថុទាំងអស់ សម្រាប់គម្រោងទៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានឡើងកាន់អំណាច នៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «យើងបានផ្អាកការទូទាត់ នៅក្នុងប្រតិបត្តិការរបស់យើង នៅអាហ្វហ្គានីស្ថាន ហើយយើងកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា ប្រធានាធិបតីរបស់ប្រទេសរុស្សីលោក Vladimir Putin បានធ្វើការបង្ហាញជំហរបស់ ប្រទេសរុស្សីក្នុងការប្រឆាំង យ៉ាងខ្លាំងក្លាទៅលើសកម្មភាព ទាំងឡាយណាដែលចាប់យក ឧបាយកលបែបនយោបាយ លើបញ្ហាប្រភពដើមនៃកូវីដ មកធ្វើជាប្រយោជន៍ផ្ទាល់ស្ខលួន។ នៅក្នុងកិច្ចសន្ទនាគ្នា មួយជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី Xi Jinping លោក Putin បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីរបស់ ប្រទេសវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការដាក់លិខិត មួយរួចហើយទៅកាន់ អង្គការសុខភាពពិភពលោក WHO ក្នុងការបង្កើនចំនួននិងដាក់វៀតណាម ជាប្រទេសអទិភាពសម្រាប់ កម្មវិធីចែកចាយវ៉ាក់សាំង COVAX ។ វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសក្នុងតំបន់អាស៊ី ដែលមានអត្រាចាក់វ៉ាក់សាំង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣»។ តាមរយៈគេហទំព័រហ្វេសប៊ុក...
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែន សរុបចំនួន១២០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តាមរយៈក្រុមការងារ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...