កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារ ដែលជាអ្នកស្លាប់ ដំបូងបង្អស់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ក្នុងរយៈពេលជាង១ឆ្នាំ ខណៈដែលខ្លួនបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺជាថ្មី ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រីម្នាក់វ័យ៨៥ឆ្នំា និងបុរសម្នាក់អាយុ៦៩ឆ្នាំ ទាំងពីរនាក់ជាពលរដ្ឋប្រ៊ុយណេ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ហរដ្ឋអាមេរិកកំពុងឈានដល់ការកំណត់ពេលវេលានៅថ្ងៃទី៣១ ខែសីហា សម្រាប់ការជម្លៀសខ្លួនកងទ័ព បើទោះបីជាមានការអំពាវនាវ ពីមុនពីសម្ព័ន្ធមិត្តសម្រាប់ការពន្យារពេលក៏ដោយ។ លោកបានថ្លែងថា “កាន់តែឆាប់ យើងបញ្ចប់កាន់តែល្អ” ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា កងទ័ពអាមេរិកខ្លះត្រូវបានដកចេញវិញរួចហើយ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)ប្រធានាធិបតីហ្វីលីពីន បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២២ នៅពេលដែលអាណត្តិទី៦របស់លោកត្រូវបានបញ្ចប់ ។ លោក Duterte វ័យ៧៦ឆ្នាំបានប្រកាសពីផែនការនយោបាយរបស់លោកនៅក្នុងសុន្ទរកថាជាសាធារណៈដែលត្រូវបានថតទុកតាមកញ្ចក់ទូរទស្សន៍ ។ លោក Duterte...
ភ្នំពេញ ៖ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពប្រើប្រាស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងផ្លាស់ប្តូរគ្រាប់កឹប ខ្ចៅ និងសៀលប្រភេទថ្មី សម្រាប់ កឹបភ្ជាប់ផ្លាកលេខសម្គាល់រថយន្ត ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ តទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ៕
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោល លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រុមន្រ្តីជំនាញរបស់ខេត្តកំពុងតាមរកមនុស្សម្នាក់ ក្រោយមានសេចក្តីរាយការណ៍បានបាត់ខ្លួនពេលកំពុងភ្លៀងខ្លាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ។ លោក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ សីហា ថា ដោយសារមានព័ត៌មានមកថា មានមនុស្សម្នាក់បាត់ខ្លួន...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៤០០នាក់ ត្រូវបានជួយ សង្គ្រោះ និងបាននាំមកកាន់លីប៊ីវិញហើយ ។ ឧត្តមស្នងការបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ មនុស្សប្រមាណ៤០០នាក់ត្រូវបាននាំមកកាន់លីប៊ី វិញ ក្នុងនោះរួមទាំង ស្ត្រីចំនួន២៨នាក់ និងកុមារចំនួន៤នាក់”...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា ប្រទេសជប៉ុន នឹងបន្ថែមពេលវេលា ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយសារបច្ចុប្បន្ននេះជំងឺកូវីដ-១៩ បានគ្របដណ្តប់ក្រុងតូក្យូ និងតំបន់ ១២ផ្សេងទៀត ដែលដល់ ខេត្តចំនួន៨ទៀតស្របពេល មានការកើនឡើងខ្លាំងនៃ ការឆ្លងជំងឺនៅចុងក្រោយបង្អស់នេះ ។ ជាមួយនឹងការបន្ថែមនេះដែរ រួមមានខេត្ត Hokkaido, Miyagi, Gifu,...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា សមាជិកនៃសហគមន៍អេហ្ស៊ីប បេសកកម្ម Al Azhar និងបុគ្គលិកស្ថានទូតអេហ្ស៊ីប នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានវិលមកមាតុប្រទេសវិញប្រកប ដោយសុវត្ថិភាព នៅក្នុងរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃអង្គារនេះ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA បានរាយការណ៍ដូច្នេះ ។ ទីភ្នាក់ងារបានឲ្យដឹងថា “ផ្អែកតាមការចង្អុលដោយផ្ទាល់...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់អាហ្វហ្គានីស្ថាន មកពីរដ្ឋាភិបាលនិរទេសខ្លួន នៅថ្ងៃអង្គារនេះ បានស្នើឲ្យមានការពិចារណា ចំពោះទង្វើរបស់ពួកតាលីបង់ ដោយធ្វើការពិពណ៌នាពីស្ថានភាព មិនច្បាស់លាស់និងធ្ងន់ធ្ងរ ដែលមនុស្សរាប់លាននាក់ រស់នៅដោយភាពភ័យខ្លាច ស្របពេលមានរបាយការណ៍ ពីការបង្ខំឲ្យរៀបការ និងការតាមស្វែងរកចាប់ខ្លួនតាមផ្ទះ។ ថ្លែងប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូត Nasir Ahmad Andisha បានស្នើឲ្យប្រទេសជាសមាជិក...
ភ្នំពេញ ៖ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានទទួលមរណភាព កាលវេលាម៉ោង៣និង៤៩នាទីទាបភ្លឺ នាថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយជរាជព៌ាធ ។ ការបាត់បង់លោក គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ល្អ និងមានប្រជាប្រិយមួយរូប សម្រាប់សហគមន៍ឥស្លាមកម្ពុជា ។ នេះបើតាមការប្រកាសពីផេកហ្វេសប៊ុករបស់សំឡេងឥស្លាមកម្ពុជា៕