ភ្នំពេញ ៖ ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៣ សីហា ២០២១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈ បច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើន សេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩...
បរទេស៖ កាសែត Bundeswehr របស់អាល្លឺម៉ង់បានផ្សាយថា សមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់ ហើយ៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ កាប៊ុល នៅថ្ងៃទី ២៣ ខែសីហា។ យោងតាមមន្រ្តីអាល្លឺម៉ង់ បានឱ្យដឹងថា កងកម្លាំងអាមេរិក និងអាឡឺម៉ង់ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នានេះដែរ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ លោក WANG Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ ព្រៀបដូចកញ្ចុះឆ្លុះ បញ្ចាំងអំពីរូបភាពផ្សេងៗលើពិភពលោក ដូច្នេះ ភាពកក់ក្ដៅ រួមសុខ រួមទុករវាង ចិន-កម្ពុជា ពុំមានរូបភាពទម្លាក់កំហុស ដូចប្រទេសមួយចំនួន។ ការលើកឡើងរបស់ ទូតចិន ប្រចាំកម្ពុជា បែបនេះ...
ភ្នំពេញ៖ សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន ពិតជាបានចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ពិសេសនោះ ជំងឺបំប្លែងថ្មី “ដែលតា” ផងដែរ ។ ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ម៉ឺនដូស នារសៀលថ្ងៃ២៣ សីហា នេះ សម្ដេច...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសស៊ុយអែតលោក Stefan Lofven បានប្រកាសកាលពី ថ្ងៃអាទិត្យម្សិលមិញថា លោកនឹងសម្រេចចិត្ត ចាកចេញពីតំណែងហើយ នាខែវិច្ឆិកាខាងមុខ ទាំងមេដឹកនាំបក្សផង និងនាយករដ្ឋមន្ត្រីផង។ ការប្រកាសដែលបានបង្ក ការភ្ញាក់ផ្អើលនេះបានធ្វើឡើង ដោយមេដឹកនាំរបស់ គណបក្សសង្គមប្រជាធិបតេយ្យរូបនេះ ដោយផ្ទាល់និងនៅក្នុងអំឡុងពេល នៃពីធីថ្លែងសន្ទរកថា ប្រចាំឆ្នាំរបស់បក្ស សម្រាប់រដូវក្តៅនេះ។ លោកបន្តបែបនេះថា ខ្ញុំបានដឹកនាំបក្សអស់រយៈពេលជាង...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអាទិត្យបានធ្វើការ បញ្ជូនយន្តហោះផ្ទុកជំនួយមនុស្សធម៌ និងក្រុមអ្នកពន្លត់អគ្គិសភ័យ ៣២នាក់ ទៅដល់ប្រទេស ហៃទីហើយដើម្បីជួយដល់ កិច្ចការងារស្រាវជ្រាវ និងស្វែងរកអ្នកបាត់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ឡើងវិញផងដែរ។ គួររំលឹកដែរថា ហៃទីទើបតែបានរងការ វាយប្រហារដោយសារ គ្រោះរញ្ជួយដីកម្រិត ៧,២រិចទ័រ កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅ និងបានបណ្តាលឲ្យមាន អ្នកបាត់បង់ជីវិតដល់ទៅ...
បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Sky News ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ អ្នកនាំពាក្យរបស់ ក្រុមតាលីបង់លោក Suhail Shaheen បានផ្តោតលើបញ្ហាបន្ទាន់មួយចំនួន រួមមានការដកកងទ័ពអាមេរិក ការជម្លៀសជនជាតិអាហ្វហ្កានីន និងសិទ្ធិស្ត្រី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងពេលវេលា ដែលបានកំណត់រួចហើយ...
តើនៅចាំអីទៀត? មានក្រវឹលកំប៉ុងនៅក្នុងដៃហើយ ប្រញាប់ទាញយកមកផ្ទៀងផ្ទាត់ លេខកូដទាំងអស់គ្នា ជាមួយកម្មវិធី គោជល់លេខនាំសំណាង ដែលតែងតែផ្តល់ជូន ជាមួយលេខកូដសំណាងទាំងប្រាំបីខ្ទង់ ជារៀងរាល់សប្តាហ៍ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ កាលពីថ្ងៃសុក្រ ទី២០ ខែសីហា កន្លងទៅថ្មីៗនេះ កម្មវីធី គោជល់លេខនាំសំណាង បានបង្ហាញជូនជាមួយ ការចាប់រង្វាន់រកលេខកូដ ថ្មីមួយទៀតហើយ។ សម្រាប់អ្នកដែលមានលេខកូដ ភ្ជាប់ក្រវឹលកំប៉ុងភេសជ្ជៈ គោជល់...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ម៉ឺនដូស នារសៀលថ្ងៃនេះ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់...
ភ្នំពេញ៖ លោក ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើឲ្យអភិបាលរាជធានី-ខេត្ត ត្រូវកៀងគរប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីមិនទាន់បាន គ្រប់តាមផែនការគ្រោងទុក ចំនួន ១០លាននាក់នៅឡើយ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន...