ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៧នាក់ថ្មី និងជាសះស្បើយចំនួន១៧៧នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៣៩២នាក់ បានព្យាបាលជាសះស្បើយចំនួន៤៨១៤នាក់ ស្លាប់៧៥នាក់ និង១៥០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ...
ដូហា ៖ ប្រទេសកាតា និងអាល្លឺម៉ង់ បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងចាំបាច់ ដើម្បីសម្រេច បាននូវការផ្សះផ្សាជាតិ និងការផ្លាស់ប្តូរអំណាច ដោយសន្តិវិធី នៅអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការិយាល័យរបស់អេមីរ៉ា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ភាគីទាំងពីរបានចេញការហៅ ទូរស័ព្ទនេះក្នុងកំឡុងពេល និយាយទូរស័ព្ទរវាងសមភាគីកាតាលោក Emir Sheikh Tamim...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ថា សេចក្តីប្រកាសមួយពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន៣.៣៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់៣៦០.២៩១នាក់ គិតត្រឹមថ្ងៃអង្គារ ។ សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺបានកើនឡើងដល់១៣.៦២៣នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន១៧៨នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ គិតត្រឹមថ្ងៃអង្គារ សរុបមានអ្នកជំងឺបានជាសះស្បើយ...
វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានជួបជជែកគ្នា តាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារ អំពីស្ថានភាពបច្ចុប្បន្ន នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការ ចូលកាន់កាប់ របស់ក្រុមតាលីបង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ មេដឹកនាំទាំងពីរ បានស្វាគមន៍កិច្ច...
ភ្នំពេញ ៖ អាជ្ញាធរបានសម្រេចបិទខ្ទប់ (Lockdown) លំនៅឋាន អ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទង និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១៨-៣១សីហា ក្រោយមានករណីឆ្លងជំងឺកូវីដបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)៕
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៣នាក់ទៀត ជាសះស្បើយចំនួន៧៤៨នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ១៩០ នាក់ អ្នកជាសះស្បើយចំនួន៨២ ៦៦៦នាក់ និងអ្នកស្លាប់ចំនួន១៧៣០នាក់ ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស ដោយត្រូវធ្វើតេស្តរហ័សលើកម្មករយ៉ាងតិច២ដងឲ្យបានមុនថ្ងៃ១០ កញ្ញា ខាងមុខ ៕
ស្វាយរៀង ៖ លោកបណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានថ្លែងថា ក្រុមគ្រូពេទ្យកងទ័ពអាវស បានចូលរួមយ៉ាងសកម្ម ជាមួយ ទឹកចិត្ត ដ៏អង់អាច ដើម្បីសង្គ្រោះជីវិត ប្រជាពលរដ្ឋ កម្ពុជាពីជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់។ ថ្លែង នៅក្នុង ពិធីទទួលអំណោយថ្ងៃទី១៨ ខែសីហា លោកថ្លែងថា កិច្ចខិតខំប្រឹងប្រែង...
បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា សាកសពជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងព្យាយាមរត់ គេចខ្លួនពីទីក្រុងកាប៊ុល ត្រូវបានរកឃើញនៅខាងក្នុងប្រអប់កង់ចុះចតរបស់យន្តហោះ C-17 របស់អាមេរិក។ យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា សាកសពនេះត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីយន្តហោះ C-17 របស់អាមេរិក បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ ហើយវាបានធ្វើឱ្យឧបករណ៍ចុះចត...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបីជាអត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឲ្យពលរដ្ឋចូលរួមបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងថា...