ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន២២នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៧៨៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២១ ថាចាប់ពីថ្ងៃទី១៨ ដល់២៤ សីហា តំបន់មួយចំនួននឹង មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ ក្រសួងលើកឡើងទៀតថា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ នៃគ្រប់នាយកដ្ឋាន និងប្រធាន ប.ស.ស. សាខាខេត្ត ខណ្ឌ ទាំងអស់នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈម និងចំណុចមិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះនៃការផ្តល់...
បរទេស៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយប្រាប់ សហការីបក្សលោកស្រី នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ ប្រហែលចាំបាច់ត្រូវជម្លៀស មនុស្សដ៏ច្រើនប្រមាណ ១០.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ចំនួនមនុស្សទាំងនោះ រួមបញ្ចូលទាំងបុគ្គលិក គាំទ្រអាហ្វហ្គានីស្ថាន២.៥០០នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់ និងមនុស្សដទៃទៀត ដែលរដ្ឋាភិបាលមើលឃើញថា មានហានិភ័យ ប្រសិនបើពួកគេនៅតែស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ និងរដ្ឋធានីធ្លាក់ក្នុងកណ្ដាប់ដៃ ពួកបះបោរនោះ នៅថ្ងៃចន្ទនេះ តំណាងពិសេសប្រចាំ នៅអាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីកំពុងតែទាក់ទង ជាមួយមន្ត្រីពួកតាលីបង់ តាមរយៈស្ថានទូតខ្លួន នៅក្នុងទីក្រុងកាប៊ុល។ នៅក្នុងបទសម្ភាសន៍មួយ លោក Zamir Kabulov ជាតំណាងពិសេសរុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តសៀមរាប ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន១នាក់ ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ២០៧នាក់ និងស្លាប់៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩១៤នាក់ ស្លាប់៨៩នាក់៕
កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសជ័យជំនះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាការកត់សម្គាល់ការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ ឆ្នាំបន្ទាប់ពីការដកហូតអំណាចដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមតាលីបង់ បានលើកឡើងថាសង្គ្រាមបានបញ្ចប់នៅអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ក្រុមនេះមិនចង់រស់នៅឯកោទៀតនោះទេ និងចង់បង្កើតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ។ មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមតាលីបង់ បានលើកឡើងថា ជ័យជំនះយ៉ាងឆាប់រហ័សរបស់ចលនានេះទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាជោគជ័យមួយដែលមិនអាចប្រៀបផ្ទឹមបាន។ ប៉ុន្តែលោក Abdul...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក Muhyiddin Yassin នៅថ្ងៃចន្ទនេះ បានលាឈប់ពីតំណែង ក្រោយមានភាពចលាចលនយោបាយ អស់រយៈពេលជាច្រើនខែកន្លងមក ប៉ុន្តែការលាឈប់ពីតំណែងរបស់លោកនេះ ហាក់បើកទំព័រថ្មីមួយទៀតនៃអស្ថិរភាព ដោយគ្មានអ្នកស្នងតំណែងជាក់លាក់។ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការចុះចេញពីតំណែងរបស់លោក Muhyiddin Yassin...
បរទេស៖ មនុស្ស៨នាក់ បានស្លាប់នៅអាកាសយានដ្ឋានក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាសឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិកបានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ដើម្បីភៀសខ្លួនពីពួកតាលីបង់។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកលួចឡើងយន្តហោះចំនួន ៣ នាក់ ត្រូវបានគេជឿថា បានធ្លាក់ចុះពីលើយន្តហោះរហូតដល់ស្លាប់ ដោយវីដេអូបង្ហាញពីសាកសពធ្លាក់ពីក្រោមយន្តហោះដឹកអ្នកដំណើររបស់ USAF ខណៈដែលយន្តហោះបានហោះឡើងលើមេឃលើទីក្រុងដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ។...