ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែ សីហានេះបានដាក់ចេញ សេចក្ដីសម្រេច ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល៧ថ្ងៃបន្ថែមទៀត ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរអាជីវកម្មដែល មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំ មនុស្ស ជាលក្ខណៈឯកជន និងបម្រាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ភ្នំពេញ ៖ កម្ពុជានឹងទទួលថវិកាប្រមាណ ២៤០លានដុល្លារ ពីក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយផលប៉ះពាល់ នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ OXFAM ថ្មីៗនេះ បានបញ្ជាក់ថា «IMF បានអនុម័តការវិភាជថវិកាទូទៅ មួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights...
ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់កម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារស្ថិតនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដែលបានកំពុងជីកករណ្តៅគ្រឹះសាងសង់ផ្ទះនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះបានប៉ះចំរណ្តៅគ្រាប់ដែលជាសំណល់ពីសង្គ្រាមមិនទាន់ផ្ទុះមានចំនួន១៣៥គ្រាប់។ គ្រាប់មិនទាន់ផ្ទុះមានចំនួន១៣៥គ្រាប់នោះ មានប្រភេទដេកា៧៥ , គ្រាប់៨០មីលីម៉ែត្រ , គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ ។ ស៊ីម៉ាក់បន្តថា ក្នុងប្រតិបត្តិការនេះ នៅមិនទាន់អស់គ្រាប់នៅឡើយទេ...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ នៅក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាពនៃតាវកាលិក ជូនកម្មករនិយោជិត នាថ្ងៃទី១១ ខែសីហា...
ភ្នំពេញ៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួន ត្រូវបានស្ថានទូតចិន និងបណ្តាទីក្រុង/ខេត្ត សម្ព័ន្ធមេត្រីចិនចំនួន៨ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចូលរួមចំណែកគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មី ប្រភេទដែលតា (DELTA)។ អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៤នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន៣៣៧នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៣៥៦២នាក់ ស្លាប់៦៣នាក់...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឲ្យឃើញ...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារបានចាប់ផ្តើម ចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួន ៦៤៥ ០០០ ដូស ដែលបានផ្តល់ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់អ្នកដែលងាយ រងគ្រោះនៅក្នុងខេត្តចំនួន ១៣ ដែលជាតំបន់ក្រហមខ្លាំង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាពីការបង្កើន សហប្រតិបត្តិការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា អន្តោប្រវេសន៍ នៅក្នុងអំឡុងជំនួបមួយក្នុងទីក្រុង Mexico City នេះបើតាមក្រសួងការបរទេសម៉ិកស៊ិក និយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃអង្គារ។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានជួបគ្នានៅក្នុងទីក្រុង Mexico City ជាមួយរដ្ឋមន្ត្រីសន្តិសុខផ្ទៃប្រទេសអាមេរិក លោក...
ភ្នំពេញ៖ បន្ទាប់ពីបើកលក់មុនសម្ពោធគម្រោង កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ យើងឃើញថាគម្រោងថ្មី ដែលមានឈ្មោះថា អ័រគីដេ ដឹផាលេស ក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានសម្រេចការលក់ ត្រឹមរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ដែរនេះគឺជាសមទ្ធិផលថ្មី របស់ក្រុមហ៊ុនទោះបី ជាស្ថិតនៅក្នុងកាលៈទេសៈ នៃការរីករាលដាលពីជំងឺកូវីដ១៩ក្តី។ គម្រោងអ័រគីដេ ដឹផាលេស គឺជាគម្រោងចុងក្រោយបង្អស់ ដែលទើបនឹងបើកលក់មុន សម្ពោធគម្រោង...