ភ្នំពេញ៖ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ឃុំចំនួន ៣ រួមមាន ឃុំសឿ ,ឃុំចំណោម និងឃុំរហាត់ទឹក ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលអោយប៉ះពាល់ដល់ជីវភាព ការស់នៅប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍ មួយចំនួនផងដែរ។ សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ តំបន់វាលទំនាបមួយចំនួន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ បានត្រៀមអន្តរាគមន៍...
បរទេស៖ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបាញ់តេស្តមីស៊ីលផ្លោង ជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងដំណើរប្រជែងអាវុធគ្នា ដែលឃើញប្រទេសទាំងពីរអភិវឌ្ឍផលិតអាវុធកាន់តែទំនើបខ្លាំងឡើង ស្របពេលដែលកិច្ចប្រឹងប្រែងឲ្យមានកិច្ចពិភាក្សាគ្នា លើការបន្ធូរបន្ថយភាពតានតឹង នៅមិនទាន់មានផ្លែផ្កានៅឡើយ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបាញ់តេស្តមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកមួយគ្រាប់ ហើយនេះបានក្លាយជាប្រទេសដំបូងគេ ដែលគ្មានអាវុធនុយក្លេអ៊ែ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងមុននេះបន្តិចថា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត កម្ពុជា GTVC របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះឈ្មោះ ស៊នមករា (ហៅឧត្តម) អាយុ១៤ឆ្នាំ ក្រោយខិតខំស្វះស្វែងរកជាច្រើនម៉ោង ។...
បរទេស៖លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yiដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េ នៅថ្ងៃពុធនេះបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកំពស់នូវចំណងទំនាក៉ទំនងទ្វេភាគីនិងក៏ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលោក Wang ព្រមទាំងលោក Moon បានមានប្រសាសថាប្រឈមមុខទៅនឹងបញ្ហារាតត្បាត នៃកូវីដប្រទេសទាំងពីរបានថែរក្សាបាននូវទំនាក់ទំនងដ៏ជិតស្និទ្ធព្រមទាំងកិច្ចការងារពាណិជ្ជកម្មនិងអាជីវកម្មជាធម្មតាទោះ បីស្ថិតនៅក្នុងសំពាធខ្លះៗក្តីនិងដើម្បីមានឈ្មោះជាគំរូដល់អន្តរជាតិនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោក Moon បានសំដែងការរំពឹងទុកយ៉ាងមុតមាំថាខួបលើកទី៣០ឆ្នាំនៃការបង្កើនទំនាក់ទំនងការទូតចិននិងកូរ៉េខាងត្បូង នឹងក្លាយទៅជាឱកាសមួយដើម្បីអាចធ្វើការអភិវឌ្ឍបន្ថែមទៀតទៅលើទំនាក់ទំនងទ្វេភាគីនៅក្នុងរយៈពេល៣០ឆ្នាំក្រោយ។ លោកបន្តថាកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិនក្នុងការថែរក្សាឲ្យបាននូវសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ព្រមទាំងការពង្រីកការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត...
បរទេស៖មន្ត្រីកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់តេស្តសាកល្បងមីស៊ីលផ្លោងចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រស្ថិតនៅចន្លោះកូរ៉េនិងជប៉ុន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានធ្វើតេស្តគ្រូសមីស៊ីលបានជោគជ័យ។ នៅក្នុងអត្ថបទសារមួយដែលផ្ញើឲ្យដល់អ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ បាននិយាយប្រាប់ថា យោធារបស់ប្រទេសកូរ៉េខាងត្បូង បានប្រទះឃើញមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបានហោះក្នុងចម្ងាយប្រមាណ៥០០ម៉ាយ ក្នុងរយៈកម្ពស់អតិបរិមា៣៧ម៉ាយ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មីស៊ីលទាំងនោះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនូវការបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៥ កញ្ញានេះ បានបញ្ជាក់ថា អ្នកដែលខកខាន អាចអញ្ជើញទៅចាក់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចុះឈ្មោះ គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងបញ្ជីគណបក្សនយោបាយ ។ យោងតាមសេចក្ដី សម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃ១៥ កញ្ញានេះ បានធ្វើការ ព្រមាន ទៅគណបក្សបេះដូងជាតិ មិនចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ ទៅតាមច្បាប់នៅក្រសួង ។ ការព្រមាននេះ ដោយសារគណបក្សបេះដូងជាតិ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤...
ភ្នំពេញ៖ក្នុងរដូវវស្សានេះ ក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ ឈានមុខគេនៅកម្ពុជា វីរៈប៊ុនថាំ ផ្តល់ជូនការបញ្ចុះតម្លៃ ៣០០០រៀល រយៈពេល១ខែពេញតែម្តង សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ ។ ការបញ្ចុះតម្លៃនេះ សម្រាប់ការផ្ញើទំនិញគ្រប់ប្រភេទ គ្រប់ទីកន្លែង ទូទាំងទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលនឹងត្រូវចាប់អនុវត្ត ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត...
សេអ៊ូល៖ សេតវិមានបានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹកក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅពេលរសៀលនៅឯកន្លែងសាកល្បងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) នៅខេត្តជុងឆុងខាងត្បូង ដោយមានការត្រួតពិនិត្យពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងឥស្សរជនយោធាសំខាន់ៗទៀត។ មីស៊ីល SLBM ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ត្រូវបានបាញ់បង្ហោះនៅក្រោមទឹកពីនាវាមុជទឹក Dosan Ahn Chang-ho ដែលមានទំងន់ ៣,០០០ តោន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣...