នយោបាយ

ក្រសួងមហាផ្ទៃ ចុះឈ្មោះគណបក្ស កែទម្រង់កម្ពុជា ក្នុងបញ្ជីគណបក្ស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចុះឈ្មោះ គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងបញ្ជីគណបក្សនយោបាយ ។

យោងតាមសេចក្ដី សម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពសម្រប តាមច្បាប់ ស្តីពីគណបក្ស នយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា គឺមានលោក អ៊ូ ច័ន្ទរ័ត្ន ជាតំណាង ហើយ លោក ប៉ុល ហំម នឹងក្លាយជាប្រធានគណបក្ស បំពេញ បែបបទត្រឹមត្រូវ ចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃ ៕

To Top
×