ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន កោរសក់ ណែនាំអប់រំធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ នេះបើយោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងនេះ បានបង្ហោះម៉ូតូបង្កភាព អាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ នៅចំណុចលើដងផ្លូវលេខ១២៨...
ភ្នំពេញ៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ អតីតបក្សប្រឆាំង និងបច្ចុប្បន្ន គឺជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានចេញមុខរិះគន់ធ្ងន់ៗ ឱ្យលោក សម រង្ស៊ី និងបក្ខពួកដែលនៅសេសសល់ មួយចំនួន ថាមិនដឹងខ្យល់អ្វីសោះ ។ ការដែលលោក គង់ គាំ លើកឡើងបែបនេះ បន្ទាប់ពីលោក...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្ដីពីការវិនិយោគក្នុងវិស័យមូលបត្រ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ និងបានលើកឡើងថា បើទោះបីជាប្រទេសកម្ពុជាយើង ជួបនឹងវិបត្តិនៃការរីករាលដាល ជំងឺ កូវីដ១៩ យ៉ាងណាក៏ដោយ...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួល បញ្ជូនពលករខ្មែរចំនួន ១៣នាក់ ដែលមកពីតំបន់នានា ក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានី និងយកអំណោយចែកជូន ដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវ ឲ្យសប្បុរសជន ចូលរួមផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព...
ភ្នំពេញ៖ អង្ករ ចំនួន៣៣តោន ត្រូវបានក្រុមហ៊ុន អិមដាប់បែលយូជី (ខេមបូឌា) ឯ.ក ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈជំងឺនេះ កំពុងឆ្លងរាលដាលនៅឡើយ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា ។ លោក នួន ផារ័ត្ន...
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តវិធានការ សុខាភិបាលទេ វិរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា ដូច្នេះត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជានិច្ច។ ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើង នៅស្វាយរៀង នាថ្ងៃទី១៣...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌនាពេលខាងមុខនេះ គណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យតាមវត្តអារាម ទូទាំងប្រទេសដាក់បដា “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឲ្យ ប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចោទប្រទេសអ៊ីរ៉ង់ ពីបទផ្តល់ការហ្វឹកហាត់អំពីកូនដ្រូន ដល់កងជីវពលបរទេស នៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ជិតទីក្រុង Esfahan ក្រោយមួយខែបន្ទាប់ពីទីក្រុងតេអេរ៉ង់ ស្ថិតក្រោមការត្រួតពិនិត្យជាសកល ជុំវិញការវាយប្រហារដោយកូនដ្រូន ទៅលើនាវាដឹកប្រេងគ្រប់គ្រងដោយអ៊ីស្រាអែល នៅច្រកសមុទ្រអូម៉ង់។ នៅក្នុងអ្វីដែលការិយាល័យរបស់លោក ពិពណ៌នាថាជាការរកឃើញថ្មីនោះ លោករដ្ឋមន្ត្រីការពារជាតិ Benny Gantz បានមានប្រសាសន៍ថា អ៊ីរ៉ង់កំពុងតែប្រើប្រាស់មូលដ្ឋានទ័ពអាកាស Kashan...