ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទោស ស្ត្រីជាប់ចោទម្នាក់ ដាក់គុក ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៨។ លោកស្រីចៅក្រម...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានព្រមានថា សហរដ្ឋអាមេរិកនឹង ងាកទៅរកជម្រើសផ្សេងទៀត ប្រសិនបើការទូតបរាជ័យ ក្នុងការទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដោយលើកឡើងថា“ ពេលវេលា កំពុងដំណើរការខ្លីហើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក Blinken...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មិត្តហ្វូនបានប្រគល់ រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ កញ្ញា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នៅថ្ងៃពុធ បានធ្វើការពិភាក្សាគ្នាមួយ តាមរយៈទូរស័ព្ទ ជាមួយនឹងរដ្ឋមន្ត្រី ការបរទេសនៃប្រទេសឈីលី លោក Andres Allamand ទៅលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ លោក Wang ដែលបានធ្វើការកត់សំគាល់ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរថា ប្រទេសឈីលី គឺជាប្រទេសនៅក្នុងតំបន់ អាមេរិកខាងត្បូង...
ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មី បានប្ដេជ្ញាចិត្តផ្ដល់ សេវាសាធារណៈជូនប្រជាជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបតាម តម្រូវការរបស់មូលដ្ឋាន ។ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់ថ្មី លោក ជាវ តាយ បានប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត...
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នារសៀលនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញZoom។ ក្នុងកម្មវិធីដែលមានការចូលរួមពីតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងធនាគារជាតិនៃកម្ពុជា លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល...
បរទេស៖ ការិយាល័យព័ត៌មាន របស់លោកប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃពុធ បានប្រកាសថា ប្រទេសអ៊ុយក្រែននិងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃ អង្គារម្សិលមិញ បានឈានទៅដល់កិច្ចព្រមព្រៀង បើកចំហ ព្រំដែនអាកាសរវាងគ្នា។ កិច្ចព្រមព្រៀង ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំ ជាលើកទី២៣ រវាងភាគីអ៊ឺរ៉ុបនិងអ៊ុយក្រែន នៅក្នុងទីក្រុងកៀវ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ វានឹងអាចអនុញ្ញាត ឲ្យមានការហោះហើរ កាន់តែទូលាយរវាងភាគីទាំងពីរ និងក៏ដូចជាការបង្កើន...
បរទេស៖ រដ្ឋាភិបាលតាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានធ្វើការព្រមានប្រេសិត សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា ការបន្តប៉ុនប៉ងដាក់សម្ពាធខ្លួន តាមរយៈទណ្ឌកម្ម នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងអាចបង្កឲ្យមាន រលកជនភៀសខ្លួន។ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បាននិយាយប្រាប់មន្ត្រីការទូត លោកខាងលិច នៅក្នុងកិច្ចពិភាក្សាគ្នាក្នុងទីក្រុងដូហាថា ការធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានទន់ខ្សោយ គឺមិនស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកណាម្នាក់នោះទេ...
បរទេស៖ ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប នឹងធ្វើការពិភាក្សាគ្នា ពីលក្ខខណ្ឌសម្រាប់ ការទទួលស្គាល់គ្នាទៅវិញទៅមក នូវវិញ្ញាបនប័ត្រថ្នាំវ៉ាក់សាំងកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ផ្អែកលើការនិយាយ ពីក្រសួងសុខភាពរុស្ស៊ី នៅថ្ងៃពុធនេះ។ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរុស្ស៊ី បានធ្វើការពន្យាពេលម្តងហើយម្តងទៀត នូវការត្រួតពិនិត្យធ្វើឡើង ដោយទីភ្នាក់ងារឱសថអឺរ៉ុប ដែលចាំបាច់សម្រាប់...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានតែងតាំងមន្ត្រីសម្របសម្រួលថ្មី សម្រាប់កិច្ចប្រឹងប្រែងតាំងទីលំនៅថ្មី របស់ពលរដ្ឋអាហ្វហ្គានីស្ថាន ស្របពេលដែលសហរដ្ឋអាមេរិក បន្តធ្វើជំនួបពិភាក្សាគ្នា ជាមួយពួកតាលីបង់ ក្រោយដកកងទ័ព ចេញពីទឹកដីអាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បាននិយាយថា លោកឯកអគ្គរដ្ឋទូត Elizabeth Jones នឹងកាន់តំណែង...