ព័ត៌មានអន្តរជាតិ

អាមេរិក តែងតាំងមន្ត្រីសម្របសម្រួល ការតាំងលំនៅ ពលរដ្ឋអាហ្វហ្គានីស្ថាន ថ្មី ស្របពេលកំពុងពិភាក្សា ជាមួយពួកតាលីបង់

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានតែងតាំងមន្ត្រីសម្របសម្រួលថ្មី សម្រាប់កិច្ចប្រឹងប្រែងតាំងទីលំនៅថ្មី របស់ពលរដ្ឋអាហ្វហ្គានីស្ថាន ស្របពេលដែលសហរដ្ឋអាមេរិក បន្តធ្វើជំនួបពិភាក្សាគ្នា ជាមួយពួកតាលីបង់ ក្រោយដកកងទ័ព ចេញពីទឹកដីអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បាននិយាយថា លោកឯកអគ្គរដ្ឋទូត Elizabeth Jones នឹងកាន់តំណែង ជាអ្នកសម្របសម្រួល សម្រាប់កិច្ចប្រឹងប្រែង តាំងទីលំនៅថ្មី របស់ពលរដ្ឋអាហ្វហ្គានីស្ថាន តពីលោកឯកអគ្គរដ្ឋទូត John Bass។

លោក Elizabeth Jones ដែលពីមុនបម្រើការ ជាតំណាងពិសេសរង សម្រាប់ប្រទេស អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន និងជាឯកអគ្គរដ្ឋទូត ប្រចាំកាហ្សាក់ស្ថាននោះ នឹងទទួលធ្វើតួនាទីសម្រួល ដល់ការចាកចេញ របស់ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីប្រទេស និងជួយពួកគេតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទីនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលគណៈប្រតិភូ អាមេរិក កំពុងតែជួបគ្នាជាមួយពួកតាលីបង់ ក្នុងទីក្រុងដូហា ហើយអាមេរិកយល់ព្រមផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ព្រមទាំងនឹងផ្តល់ទីតំាង សម្រាប់អង្គការមនុស្សធម៌ ផ្សេងទៀត ក្នុងការផ្តល់ជំនួយ៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top