ព័ត៌មានអន្តរជាតិ

អ៊ុយក្រែននិងអ៊ឺរ៉ុប ចុះកិច្ចព្រមព្រៀង បើកចំហមេឃ

បរទេស៖ ការិយាល័យព័ត៌មាន របស់លោកប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃពុធ បានប្រកាសថា ប្រទេសអ៊ុយក្រែននិងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃ អង្គារម្សិលមិញ បានឈានទៅដល់កិច្ចព្រមព្រៀង បើកចំហ ព្រំដែនអាកាសរវាងគ្នា។

កិច្ចព្រមព្រៀង ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំ ជាលើកទី២៣ រវាងភាគីអ៊ឺរ៉ុបនិងអ៊ុយក្រែន នៅក្នុងទីក្រុងកៀវ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ វានឹងអាចអនុញ្ញាត ឲ្យមានការហោះហើរ កាន់តែទូលាយរវាងភាគីទាំងពីរ និងក៏ដូចជាការបង្កើន សកម្មភាពហោះហើរ នៅក្នុងតំបន់ផងដែរ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានផ្តល់សច្ចាប័ន ដោយប្រទេសអ៊ុយក្រែន ព្រមទាំងសមាជិក នៃប្រទេសក្នុងតំបន់អ៊ឺរ៉ុប ទាំងអស់ដើម្បីចូលរួម អនុវត្តទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top