ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន រំលឹកពីដំណើរដើមចម ដែលនាំឲ្យមានការកំណត់ អាណត្តិប្រធានាធិបតីអាមេរិក ដើម្បីដាស់តឿន ដល់អ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬថាតាមគេដោយ អត់មើលប្រវត្តិសាស្រ្ត។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថា”ចង់និយាយរឿងមួយ ដើម្បីរំលឹកអ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬ ថាតាមគេដោយអត់មើលប្រវត្តិសាស្រ្ត ។អ្នកផងច្រើនលើកពីអាណត្តិថ្នាក់ដឹកនាំប្រទេស ដោយយកឧទាហរណ៍ពីសហរដ្ឋអាមេរិក ។ តាមពិតសហរដ្ឋអាមេរិកទើបតែកំណត់អាណត្តិប្រធានាធិបតីក្នុងសម័យលោក Franklin D. Roosevelt ប្រធានាធិបតីទី ៣២ នេះទេ ។ ហើយក៏មិនមែនក្នុងស្មារតីប្រជាធិបតេយ្យអីនោះដែរ ។ ការកំណត់អាណត្តិប្រធានាធិបតីនៅពេលនោះ គឺមកពីលោក Roosevelt មានប្រជាប្រិយភាពខ្លាំងធ្វើអោយលោកឈ្នះឆ្នោតជាប់ជាប្រធានាធិបតីដល់ទៅ ៤ អាណត្តិ ដែលធ្វើអោយគណបក្សសាធារណរដ្ឋក្តៅក្រហាយហើយក៏បានកើតគំនិតកំណត់អាណត្តិប្រធានាធិបតីនេះទៅ ។ នេះជារឿងពិត”៕
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បាន ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែន ទប់ស្កាត់ពលករលួចឆ្លងដែនជាពិសេស បានចាត់តាំងកម្លាំងចុះស៊ើបអង្កេត ស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច ជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្តែង នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នៅចំណុច ភូមិប្រសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានពលករខ្មែរ ចំនួន ១០នាក់ ស្រី ចំនួន ២នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក អនុសេនីយ៍ឯក ហេង វ៉ា មេក្រុមគោលដៅ ខណៈលោកដឹកនាំល្បាតក៏បានជួបនឹងពលករ ក៏ឃាត់ខ្លួនបានតែម្តង។ សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន លោក មេក្រុមគោលដៅបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ ដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕
តើ កាសែត The Guardian រៀបចំបំផ្លាញខ្មែរ? មុនដំបូងត្រូវស្គាល់ប្រភពកំណើត កាសែត នេះសិន។ កាសែតនេះមានប្រភពនៅអង់គ្លេស។អង់គ្លេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយក៏ជាអតីតម្ចាស់អាណានិគម នៅហុងកុង។ បច្ចុប្បន្នប្រឆាំងចិនចំមុខ និង ពីក្រោយប្រឆាំង សម្ព័ន្ធមិត្តរបស់ចិន។ តាមកំទេចផែនការប្រ៊ុី របស់ចិនដែលជាក្បាលម៉ាសុីន។ លើកមុនកាសែតនេះ បានចុះផ្សាយអត្ថបទវាយប្រហារមន្ត្រីខ្មែរ មានសញ្ជាតិ Cyprus ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ចាស់រថយន្ដគ្មានពន្ធទាំងអស់ រួសរាន់មកបង់ពន្ធតាមការកំណត់ ដេីម្បីទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធ និងអាករ ១០%។ តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ជាបន្តបន្ទាប់នៅតាមសាខាគយ និងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែក ម្ចាស់រថយន្តចង្កូតស្តាំ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលដឹកនាំដោយបក្សកុម្មុយនិស្ត អាចបង្រួបបង្រួមកោះតៃវ៉ាន់បានទាំងស្រុង នៅពេលដែលការដឹកនាំរបស់លោក បង្កើនសម្ពាធយោធាលើកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោកស៊ីក៏បានឲ្យដឹងផងដែរនៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកខួបលើកទី ១១០ នៃថ្ងៃអាទិត្យនៃបដិវត្តន៍ឆ្នាំ១៩១១ ដែលបានបញ្ចប់ការគ្រប់គ្រង ២០០០ ឆ្នាំនៅប្រទេសចិន ការបង្រួបបង្រួមជាតិនេះ ដោយមធ្យោបាយសន្តិភាព បានបម្រើផលប្រយោជន៍របស់ទីក្រុងប៉េកាំង។ សុន្ទរកថារបស់លោក បានធ្វើឡើងបន្ទាប់ពីប្រទេសប្រជាធិបតេយ្យចំនួន...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ជាប់ពាក់ព័ន្ធនឹងករណី ស្ទាក់ប្លន់ម៉ូតូមួយគ្រឿង ពីយុវជនរងគ្រោះ២នាក់ បានសម្រេច ប្រព្រឹត្ត នៅ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ...
វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹង នៅចុងសប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងទទួលយកការប្រើប្រាស់ ដោយអ្នកទស្សនាអន្ដរជាតិ អំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការ សុខភាពពិភពលោក។ នៅថ្ងៃទី២០ ខែកញ្ញា សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិក នឹងដកការរឹតបន្តឹងការធ្វើដំណើរលើអ្នកដំណើរ តាមយន្តហោះមកពី ៣៣ ប្រទេសរួមមានចិន ឥណ្ឌា ប្រេស៊ីល...
តូក្យូ ៖ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាថ្មីថា បញ្ហានៃការចាប់ពង្រត់ ជនជាតិជប៉ុន របស់ខ្លួន នៅទសវត្សឆ្នាំ១៩៧០ និង ១៩៨០ ត្រូវបានដោះស្រាយរួចទៅហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តីថ្មីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានេះ។ ព្យុងយ៉ាងក៏បានព្រមានផងដែរថា ទំនាក់ទំនងទ្វេភាគី នឹងកាន់តែអាក្រក់ទៅៗ លុះត្រាតែតូក្យូផ្លាស់ប្តូរជំហររបស់ខ្លួន លើបញ្ហាចាប់ពង្រត់...
តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានជួបជជែកគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង ហើយបានលើកឡើងថា មេដឹកនាំទាំងពីរ បានយល់ព្រមស្វែង រកទំនាក់ទំនងប្រកបដោយស្ថិរភាព និងស្ថិរភាព ។ ការអំពាវនាវនេះ បានធ្វើឡើងចំពេលមានភាពតានតឹង កើនឡើងរវាងសហរដ្ឋអាមេរិកសម្ព័ន្ធមិត្ត...
តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានជួបជជែកគ្នាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌាលោក ណារិនដ្រា មូឌី ដោយអ្នកទាំងពីរបានយល់ព្រមធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។ ក្រសួងបានឲ្យដឹងថា មេដឹកនាំបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាមួយសមាជិកដទៃទៀត នៃក្រុម“ Quad” អូស្រ្តាលី និងសហរដ្ឋអាមេរិក ហើយបានសម្តែងការ ប្រឆាំងយ៉ាងខ្លាំង ចំពោះការបង្ខិតបង្ខំ...