នយោបាយ

ភូមិសាស្ត្រនយោបាយៈ តើ កាសែត The Guardian រៀបចំបំផ្លាញខ្មែរ?

តើ កាសែត The Guardian រៀបចំបំផ្លាញខ្មែរ?

មុនដំបូងត្រូវស្គាល់ប្រភពកំណើត កាសែត នេះសិន។

កាសែតនេះមានប្រភពនៅអង់គ្លេស។
អង់គ្លេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយក៏ជាអតីតម្ចាស់អាណានិគម នៅហុងកុង។

បច្ចុប្បន្នប្រឆាំងចិនចំមុខ និង ពីក្រោយប្រឆាំង សម្ព័ន្ធមិត្តរបស់ចិន។ តាមកំទេចផែនការប្រ៊ុី របស់ចិនដែលជាក្បាលម៉ាសុីន។

លើកមុនកាសែតនេះ បានចុះផ្សាយអត្ថបទវាយប្រហារមន្ត្រីខ្មែរ មានសញ្ជាតិ Cyprus ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ហើយ ក៏ជាការហុចដាវមុតស្រួចទៅកូនជឹង របស់គេបានដៃវាយប្រហារខ្មែរ។

ឥឡូវនេះ កាសែតនាំភ្លើងនេះ បានចាប់ផ្តើមបំផ្លាញខ្មែរ ម្តងទៀតដោយបានចុះផ្សាយថារដ្ឋបុរសសន្តិភាព សម្តេច តេជោ ហ៊ុន សែន នៃ កម្ពុជា ទិញ សញ្ជាតិ Cyprus។

បន្ទាប់ពីផ្សាយមិនបានប៉ុន្មានផង កូនជឹងរបស់គេ យកមកផ្សាយបន្ត និង ចាប់ផ្តើមវាយប្រហារមេដឹកនាំខ្មែរ យ៉ាងសន្ធុបប្រៀបបាន អាមេរិក ទំលាក់គ្រាប់បែក បេ៥២ និងគ្រាប់បែកគីមី លើខ្មែរ ក្នុងសម័យសង្រ្គាមវៀតណាម។ បន្ទាប់មកប្រព័ន្ធឃោសនា ជាខេមរៈភាសាចាប់ផ្តើមវៃបន្ត និង អ្នកវិភាគរបស់គេចេញមកវិភាគជាបន្តបន្ទាប់។

ប៉ុន្មានថ្ងៃ បន្ទាប់មកាសែតនេះក៏បានចុះកែតម្រូវវិញថា សម្តេច ហ៊ុន សែន អត់ បានទិញសញ្ជាតិដូចអ្វីដែលបានផ្សាយទេ។
ប៉ុន្តែអ្វីៗ អង្ករ បានក្លាយទៅជាបាយហើយ ពោល អ្នកឯងមានចេតនាបំផ្លាញ មេដឹកនាំខ្មែរ និង ប្រទេសខ្មែរ។

ម្យ៉ាងទៀតត្រូវដឹងថា អង់គ្លេស អាមេរិក អូស្រ្តាលី កាណាដា និង នូវែលហ្សេឡង់ ជាក្រុមប្រទេស «ភ្នែកទាំង៥» Five Eyes។ ក្រុមប្រទេសនេះនិយាយ ភាសា អង់គ្លេស ជាគោល ហើយ ផ្លាស់ប្តូរព័ត៏មានចារកម្មជាមួយគ្នា។ និយាយជារួមប្រទេសទាំងនេះមិនចង់ឱ្យនរណា ខ្លាំងលើសខ្លួន។

លើសពីនេះគួរដឹងយល់ស្គាល់ប្រព័ន្ធ Illuminati ដើរតួនាទី បំផ្លើស បំភ្លៃ បំផ្លោងដែលបំរើឱ្យយុទ្ធសាស្ត្រ របស់ពួកគេ។ វា បានបង្កើតឡើងនៅឆ្នាំ១៧៥៣ នៅបារៀ ប្រទេស អាឡឺម៉ង់ ។ អ្នកនយោបាយខ្លះយល់រឿងនេះ ហើយ ខ្ញុំតែងតែនិយាយកន្លងមក។

ក្រុមភ្នែក៥នេះត្រូវបានពួកគេចាត់ទុកជាអ្នកត្រួតត្រាពិភពលោក ហើយ បំផ្លាញប្រទេសណាដែលចង់ដណ្តើមឥទ្ធិពល លើសពួកគេ។

បន្ថែមពីនេះ កម្ពុជា នឹងក្លាយទៅជាប្រធានអាស៊ានវិលជុំ ឆ្នាំ២០២២។ ដូច្នេះ ប្រធានបទក្តៅជាច្រើនដែលពួកនេះ ឥណ្ឌូ-ប៉ាសុីហ្វិក ជាពិសេសសម្ព័ន្ធមិត្តរបស់គេឆ្លៀតឱកាស នេះវៃកម្ពុជា លើ ប្រធានបទ សមុទ្រចិនខាងត្បូង ភូមា ទន្លេមេគង្គ ទន្លេសាប សិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ដីធ្លី មីក្រូហិរញ្ញវត្ថុ ព្រៃឡង់ អន្ទាក់បំណុល តារាសារគរ កំពង់ផែរាម ងាកទៅរកចិន។ល។ និង ។ល។

សន្និដ្ឋាន: កាសែត ឌឺ ហ្គាលដិន ផ្សាយបរិហារកេរ្ត៏ អ្នកដឹកនាំខ្មែរ មិនមែនចៃដន្យទេ ពោល គឺជាសេណារីយោ ដែលបានរៀបចំទុកជាមុនសម្រាប់បំផ្លាញមុខមាត់កម្ពុជាពេល ក្លាយជាប្រធាន អាស៊ាន និង ចិន ព្រមទាំង កំទេច ប្រ៊ី។

យើងត្រូវដឹងថា ឆ្នាំនេះ ចិន បញ្ចប់ការ សាងផ្លូវរថភ្លើងពី គន់ មីង មក ឡាវ ដែលជាគំរោងធំមុនគេរបស់ផែនការប្រ៊ី។ រីឯនៅកម្ពុជា ព្រលាន្តយន្តហោះ នៅតារាសារគរ និង សម្ពោធ ចុងឆ្នាំនេះ រួមទាំងផ្លវជាតិហាយវេ ភ្នំពេញ-ខេត្តព្រះសីហនុ ក៏នឹង បញ្ចប់កាសាងសង់ដែរ។

មួយវិញទៀត ពួកនេះដឹងថា ចិននឹងវិលត្រឡប់ មកខេត្តព្រះសីហនុវិញដែរនៅឆ្នាំក្រោយ ដូច្នេះហើយពួកនេះតាមបំផ្លាញកម្ពុជាមិនឱ្យរំលងមួយវិនាទីណាទេ។

យើងត្រូវរួមគ្នាការពារកម្ពុជា និង មេដឹកនាំរបស់យើងឱ្យបានជាដាច់ខាត មិនឱ្យនរណាមកបំបែកយើងបានឡើយ។

កាសែតបរទេសដែលស្ថិតនៅក្នុងប្រព័ន្ធរបស់គេសម្រាប់វាយប្រហារខ្មែរ គឺ និ កេ ថាម ប្លូមប៊ឺក អាសុីថាម ឌីប្លូមាត ប៊ីប៊ីសុី អាសុីសេរី ដឺខាមប៊ូឌាដេលី…

ការលើកឡើងខាងលើគ្រាន់តែជាទស្សនៈវិភាគទេ ហើយ មិនបានឱ្យយកទៅពិចារណាដែរ គ្រាន់តែអាន កំសាន្តការអផ្សុក។

ហ្វេសប៊ុកផេក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន

To Top