ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF តាមរយៈយុទ្ធនាការទាមទារឲ្យមានវ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា បានបន្តអំពាវនាវដល់បណ្តាប្រទេសអ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈពេលបច្ចុប្បន្ននេះនៅមិនទាន់ ទទួលបានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។ ការអំពាវនាវនេះ បានធ្វើឡើង នៅថ្ងៃទី១៨ ខែតុលា...
បរទេស ៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃចន្ទនេះ បានធ្វើការលើកឡើងថាទាំងប្រទេសរបស់លោកនិងប្រទេសហ្វីលីពីន គឺកំពុងមានក្តីព្រួយបារម្ភដូចគ្នាចំពោះការសម្រេចចិត្ត របស់អូស្ត្រាលីក្នុងការបញ្ជាទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរទោះបីជាវាមិនស្ថិតនៅក្នុងផ្នែកមួយនៃផែនការ របស់រដ្ឋាភិបាលក្តី។ លោករដ្ឋមន្ត្រីបានលើកឡើងនេះ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលមានឈ្មោះថា AUKUS គឺជាកិច្ចព្រមព្រៀងត្រីភាគីដែលធ្វើឡើងកាលពីខែមុនរវាង មហាអំណាចទាំង បីគឺអូស្ត្រាលីអាមេរិកនិងអង់គ្លេស។ លោករដ្ឋមន្ត្រី Saifuddin Abdullah បានបញ្ជាក់ទៀតដែរថាទាំងម៉ាឡេស៊ី និងហ្វីលីពីនគឺបានបង្ហាញនូវក្តីព្រយបារម្ភស្រដៀងគ្នាចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីកិច្ចព្រមព្រៀងនេះ។ លោកបន្តថាទាំងម៉ាឡេស៊ី និងហ្វីលីពីនបានធ្វើការលើកឡើងដូចគ្នាថាបញ្ហាចុងក្រោយនេះ...
បរទេស៖ ក្រុមមន្ត្រីការទូតនៃប្រទេសអ៊ីរ៉ង់ និងសហភាពអ៊ឺរ៉ុប នឹងត្រូវជួបគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាទៅលើប្រធានបទនៃការជាប់គាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ងនិងអាមេរិក។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian គឺជាអ្នកដែលបានថ្លែងប្រកាសប្រាប់អំពី ពេលវេលានៃជំនួបគ្នាលើកនេះទៅកាន់សមាជិកសភាជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ ជំនួបគ្នាលើកនេះត្រូវបាន គេមើលឃើញថាធ្វើឡើងនៅ ក្នុងរដ្ឋធានីនៃប្រទេសប៊ែលហ្ស៊ិក ទីក្រុងប្រ៊ូស៊ែលនៅក្រោយជំនួបគ្នាម្តងហើយរវាងមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ជាមួយនឹងប្រេសិត ពិសេសតំណាងឲ្យអ៊ឺរ៉ុបលោក Enrique Mora នៅក្នុងទីក្រុងតេហរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងមក។ គេជឿជាក់ថាប្រសិនបើកិច្ចព្រមព្រៀងឈាន...
បរទេស៖ លោក Colin Powell អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក បានទទួលមរណភាព ដោយសារកូវីដ១៩ ក្នុងអាយុ៨៤ឆ្នាំ។នេះយោងតាមកាសែត People’s Daily ។ លោក កូលីន ផៅវែល (Colin Powell) ធ្លាប់ជានាយឧត្តមសេនីយ៍ជាន់ខ្ពស់ផុតលេខ ស្បែកខ្មៅទី១និងក្មេងជាងគេ និងជារដ្ឋមន្រ្តីការបរទេស ស្បែកខ្មៅទី១ របស់សហរដ្ឋអាមេរិក។ លោកសិក្សានៅសាលា West Point ធ្លាប់ប្រយុទ្ធជាកូនទាហាននៅសង្រ្គាមវៀតណាម និងមេបញ្ជាការជាន់ខ្ពស់ពេលសង្រ្គាមនៅអុីរ៉ាក់។ ឪពុកម្តាយរបស់លោកជាជនអន្តោប្រវេសន៍ មានដើមកំណើតនៅប្រទេស Jamaica ៕
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បានលើកលែងទោស ដល់អ្នកទោសចំនួន ១,៣១៦ នាក់។ យោងតាមបទបញ្ជានេះអ្នកទោសចំនួន ១,៣១៦ នាក់ត្រូវបានលើកឡើងដោយផ្អែកលើ មូលដ្ឋានមនុស្សធម៌។ ក្រុមប្រឹក្សា ក៏បានបិទសំណុំរឿងប្រឆាំងនឹងមនុស្សចំនួន ៤,៣២០ នាក់ ដែលកំពុងត្រូវបានកាត់ទោសនៅតុលាការផ្សេងៗនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទន្ទឹមនឹងនេះដែរអគ្គមេបញ្ជាការនៃសេនាប្រមុខឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានឲ្យដឹងនៅក្នុងសាររបស់លោកទៅកាន់សាធារណជននៅថ្ងៃច័ន្ទនេះថា ការអនុវត្តកំពុងត្រូវបានធ្វើឡើងក្នុងគោលបំណងនាំមកនូវភាពរុងរឿងដល់ប្រទេសនិងការបង្កើតសហព័ន្ធសហព័ន្ធប្រជាធិបតេយ្យ។...
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នារសៀល ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នេះ បានបង្គាប់អោយឃុំខ្លួន បណ្ដោះអាសន្ន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការបើកបររថយន្តក្នុងភាពស្រវឹង និង ធ្វេសប្រហែស បណ្តាលអោយបុក មនុស្សស្លាប់ចំនួន៣នាក់ និងរបួសចំនួន៧នាក់ ប្រព្រឹត្ត នៅភូមិត្រពាំងថ្លឹង១...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នឹងអញ្ជើញចូលរួមកិច្ចប្រជុំរបស់ គ.ជ.អ.ប ដោយផ្ដោតសំខាន់លើរបៀបវារៈ ចំនួន៤នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវិដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.អ.ប នាថ្ងៃទី១៨...
អង់ការ៉ា៖ លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិតួកគី បាននិយាយនៅថ្ងៃចន្ទថា ប្រទេសតួកគីអាចទិញយន្តហោះចម្បាំង ប្រភេទ Su-35 និង Su-57 របស់រុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក បង្កកការលក់យន្តហោះចម្បាំង F-16 មកឱ្យតួកគី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជា បងប្អូនស្ថិតនៅក្នុងនិន្នាការ នយោបាយជាអ្នកប្រឆាំង នឹងគណបក្សប្រជាជនកម្ពុជា ក៏ដោយ តែកុំជឿលង់តាមគំនិតអគតិ ដែលញុះញង់បងប្អូន ឲ្យរើសអើងវ៉ាក់សាំង ហើយមិនព្រមទទួល យកការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ។ នេះបើយោងតាមរយៈហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ...