ព័ត៌មានជាតិ

អ៊ីរ៉ង់និងអ៊ឺរ៉ុបជួបពិភាក្សា គ្នាលើប្រធានបទកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ២០១៥

បរទេស៖ ក្រុមមន្ត្រីការទូតនៃប្រទេសអ៊ីរ៉ង់ និងសហភាពអ៊ឺរ៉ុប នឹងត្រូវជួបគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាទៅលើប្រធានបទនៃការជាប់គាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ងនិងអាមេរិក។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian គឺជាអ្នកដែលបានថ្លែងប្រកាសប្រាប់អំពី ពេលវេលានៃជំនួបគ្នាលើកនេះទៅកាន់សមាជិកសភាជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

ជំនួបគ្នាលើកនេះត្រូវបាន គេមើលឃើញថាធ្វើឡើងនៅ ក្នុងរដ្ឋធានីនៃប្រទេសប៊ែលហ្ស៊ិក ទីក្រុងប្រ៊ូស៊ែលនៅក្រោយជំនួបគ្នា
ម្តងហើយរវាងមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ជាមួយនឹងប្រេសិត ពិសេសតំណាងឲ្យអ៊ឺរ៉ុបលោក Enrique Mora នៅក្នុងទីក្រុង
តេហរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងមក។

គេជឿជាក់ថាប្រសិនបើកិច្ចព្រមព្រៀងឈាន ទៅដល់ការចុះហត្ថលេខាមែននោះវានឹងជួយ ឲ្យទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនមកលើ
ប្រទេសអ៊ីរ៉ង់នឹងត្រូវបានដកចេញរួម មានទាំងទីផ្សារប្រេងឆៅផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×