ព័ត៌មានអន្តរជាតិ

Breaking News៖ លោក Colin Powell អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលមរណភាព ដោយសារកូវីដ១៩

បរទេស៖ លោក Colin Powell  អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក បានទទួលមរណភាព ដោយសារកូវីដ១៩ ក្នុងអាយុ៨៤ឆ្នាំ។នេះយោងតាមកាសែត People’s Daily ។

លោក កូលីន ផៅវែល (Colin Powell) ធ្លាប់ជានាយឧត្តមសេនីយ៍ជាន់ខ្ពស់ផុតលេខ ស្បែកខ្មៅទី១និងក្មេងជាងគេ និងជារដ្ឋមន្រ្តីការបរទេស ស្បែកខ្មៅទី១ របស់សហរដ្ឋអាមេរិក។ 

លោកសិក្សានៅសាលា West Point ធ្លាប់ប្រយុទ្ធជាកូនទាហាននៅសង្រ្គាមវៀតណាម និងមេបញ្ជាការជាន់ខ្ពស់ពេលសង្រ្គាមនៅអុីរ៉ាក់។ 

ឪពុកម្តាយរបស់លោកជាជនអន្តោប្រវេសន៍ មានដើមកំណើតនៅប្រទេស Jamaica ៕

To Top