បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឡើងវិញ លោក Enrique Mora នឹងធ្វើដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលកាលបរិច្ឆេទ នៅតែត្រូវកំណត់ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដែលជាប់គាំងជាថ្មី នេះបើតាមសម្តីក្រសួងការបរទេសអ៊ីរ៉ង់។ លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា “ដំណើរទស្សនកិច្ចលោក Mora នេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ វាធ្វើឡើងក្រោយកិច្ចប្រឹក្សាគ្នា រវាងភាគីទាំងពីរ...
បរទេស៖រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ នឹងដកការរឹតបន្តឹងលើការធ្វើដំណើរនៅតាមព្រំដែនជាប់កាណាដានិងម៉ិកស៊ិក ចាប់ពីក្នុងខែវិច្ឆិកា សម្រាប់អ្នកបានចាប់វ៉ាក់សាំងរួចទាំងស្រុង ជាការបើកទ្វារអាមេរិកជាថ្មីទទួលភ្ញៀវទេសចរ និងសមាជិកគ្រួសារតែដែលនៅបែកគ្នា ក្នុងអំឡុងពេលរាតត្បាតនៃជម្ងឺកូវីដ១៩។ អ្នកដំណើរបរទេស ដែលផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង និងចង់ទៅសួរសុខទុក្ខគ្រួសារ ឬក៏មិត្តភក្តិ ឬក៏ទិញឥវ៉ាន់នៅសហរដ្ឋអាមេរិក នឹងត្រូវអនុញ្ញាតឲ្យចូល នេះបើតាមសម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក នៅថ្ងៃអង្គារ ត្រឹមតែមួយសប្ដាហ៍ក្រោយរដ្ឋបាលលោក បៃដិន និយាយថា ខ្លួននឹងដកការរឹតបន្តឹងដូចគ្នានេះ លើជនបរទេសដែលសម្លឹងធ្វើដំណើរមកពីបរទេស។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ខណៈ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ តុលា បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ...
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានបន្តបកស្រាយចម្ងល់នានារបស់អ្នកសារព័ត៌មាន ដែលផ្ញើកាន់ផងខ្លួន ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ ពីមូលដ្ឋានយោធាចិន នៅសមុទ្ររាម នៃខេត្តព្រះសីហនុ។ តាមរយៈសារអេឡិចត្រូនិច ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន ឱ្យដឹងថា ៖ -យើងដឹងអំពីការរាយការណ៍ ដែលអាចជឿទុកចិត្តបាន ថាការស្ថាបនាដ៏សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន...
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះលើកីឡាករកោះហ្កាំ ក្នុងជើងទី២ ដោយលទ្ធផល ២-១ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋានប្រទេសបារ៉ែនយប់មិញនេះ។ ឧកញ៉ា ដែលមានអតីតភាពជាពលករ នៅប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានសេចក្តីរីករាយជាខ្លាំង ក្រោយពេលឃើញកីឡាករកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានណែនាំដល់ រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវព្យាយាមដោះស្រាយទំនាស់នានារបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ កុំឲ្យប្រជាពលរដ្ឋ ពិបាករកមេធាវី ដោយចំណាយថវិកាច្រើន។ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តកំពតថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត...
បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក លោក Ned Price បាននិយាយប្រាប់នៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងពួកតាលីបង់ មានការពិភាក្សាគ្នាប្រកប ដោយអំណោយ ផលល្អ លើបញ្ហាជំនួយមនុស្សធម៌ សម្រាប់អាហ្វហ្គានីស្ថាន នៅក្នុងអំឡុងជំនួប នៅប្រទេសកាតា កាលពីថ្ងៃចុងសប្ដាហ៍ ។ ក្រុមមន្ត្រីទាំងពីរ...
ដូហា ៖ ក្រុមតាលីបង់ បានធ្វើកិច្ចចរចាទល់មុខគ្នា ជាលើកដំបូង ជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប នៅទីក្រុងដូហា ប្រទេសកាតា ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន ។ នៅឯកិច្ចប្រជុំដូហា និងសន្និសីទ នៃប្រទេសសេដ្ឋកិច្ចធំៗ របស់ពិភពលោក G20 សារសម្រាប់...
កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០...