នយោបាយ

Breaking News: អ្នកនាំពាក្យ ស្ថានទូត អាមេរិក បកស្រាយ ចម្ងល់ របស់ អ្នកកាសែត អំពីមូលដ្ឋានយោធា ចិន នៅរាម

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានបន្តបកស្រាយ​ចម្ងល់នានា​របស់អ្នកសារព័ត៌មាន ដែលផ្ញើកាន់ផងខ្លួន ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ ពីមូលដ្ឋាន​យោធា​ចិន នៅសមុទ្ររាម នៃខេត្តព្រះសីហនុ។

តាមរយៈសារអេឡិចត្រូនិច ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន ឱ្យដឹងថា ៖

-យើងដឹងអំពីការរាយការណ៍ ដែលអាចជឿទុកចិត្តបាន ថាការស្ថាបនាដ៏សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន បន្តនៅមូលដ្ឋានកងទ័ពជើងទឹករាម។

-រដ្ឋាភិបាលកម្ពុជា មិនមានតម្លាភាព​ពេញលេញ អំពីចេតនា​ធម្មជាតិ និងវិសាលភាព​នៃគម្រោងនេះ​ឬតួនាទីរបស់យោធាសាធារណៈរដ្ឋ​ប្រជាមានិត​ចិន។

-វត្តមាន​យោធាប​រទេសណាមួយ នៅរាម នឹងប្រឆាំង​នឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់​​ដល់​សន្តិសុខ​តំបន់។

-ប្រជាជនកម្ពុជា សមនឹងដឹងបន្ថែម​​អំពីគម្រោង នៅឯរាម និងមានការនិយាយ​នៅក្នុងកិច្ចព្រមព្រៀងយោធា ​​ប្រភេទនេះដែលមានផលប៉ះពាល់​រយៈពេលវែង​សម្រាប់ប្រទេស​របស់ពួកគេ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top