បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានចុះផ្សាយថា ភាពតានតឹង រវាងប្រទេសចិន និងកោះតៃវ៉ាន់ កំពុងឡើងកម្តៅកាន់តែខ្លាំង មិនធ្លាប់មានក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ទាំងភាពតានតឹងខាងយោធា និងទាំងសង្គ្រាមពាក្យសម្តី ។ កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលានេះ ក្នុងទិវាបុណ្យជាតិ លោកស្រី Tsai Ing-wen ប្រមុខដឹកនាំកំពូល...
បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយ ក្នុងពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នា រវាងមន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា គឺមានភាពស្មោះត្រង់ និងប្រកប ដោយវិជ្ជាជីវៈ ។ មន្ត្រីនាំពាក្យ របស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price...
កាប៊ុល ៖ ក្រសួងការបរទេស នៃរដ្ឋាភិបាលចាំផ្ទះ នៅអាហ្វហ្គានីសស្ថាន បានឲ្យដឹងថ្ងៃចន្ទនេះថា កិច្ចពិភាក្សាជាមួយ សហរដ្ឋអាមេរិក នឹងបន្តបើចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ កាលពីចុងសប្តាហ៍ គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក Amir Khan Muttaqi រដ្ឋមន្រ្តីការបរទេសស្តីទី នៃរដ្ឋាភិបាលចាំផ្ទះ បានជួបជាមួយគណៈប្រតិភូ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបើកចំហទទួលយកសំណើ និងការលំបាកនានា របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់ភ្លាមៗ កុំទុកអូសបន្លាយយូរ ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេច...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញ ប្រតិកម្មលើអត្ថបទសារព័ត៌មានដឺហ្គាឌីយែន (the Guardian) របស់ចក្រភពអង់គ្លេស ដែលបានសរសេរខុសធ្វើឲ្យ ប៉ះពាល់ដល់តម្លៃ និងកិត្តិយសសម្តេចតេជោនោះ លោក អេលីសាបែត រីបប៊ែន (Elisabeth Ribbans) អ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន របស់សារព័ត៌មាននេះ បានបង្ហាញការសោកស្តាយ ដែលធ្វើឲ្យប៉ះពាល់សម្តេច ។...
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកា វីដេអូអប់រំជាច្រើន ក្នុងនោះមាតិកាវីដេអូភាគ ដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» ដែលជំរុញនិងផ្សព្វផ្សាយ អំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកទស្សនា ។ «មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ទំនួលខុសត្រូវផ្នែកសង្គម របស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការ...
ប្រជាពលរដ្ឋនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងអាជ្ញាធរភូមិ-ឃុំ បានសម្តែងការខកចិត្ត ខណៈរឿងដីចំណីផ្លូវសម្រាប់ប្រើប្រាស់រួម មិនដោះស្រាយគ្នា បែរជាអាងទឹកលុយ និងអាងខ្នងប្អូនជាប៉ូលិស ជានាយរងពន្ធនាគារខេត្តព្រៃវែង ទើប លោក ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹងលោក ម៉េត ឈុន ជាអ្នកភូមិជាមួយគ្នាទៅតុលាការ។ អ្នកស្រី លឹម...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឲ្យមន្ត្រីនានា ផ្តោតលើការកែលម្អការរស់នៅ របស់ប្រជាពលរដ្ឋក្នុងប្រទេស ស្របពេលមានស្ថានភាព សេដ្ឋកិច្ចអាក្រក់។ លោក គីម ជុងអ៊ុន បានអំពាវនាវយ៉ាងដូច្នោះ ស្របពេលលោកប្រារព្ធ ពិធីគម្រប់ខួបលើកទី៧៦ នៃបង្កើតបក្សពលករកូរ៉េ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចបើកទ្វាររំដោះទឹក ចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀង នៅតែបន្តធ្លាក់រយៈពេល ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្ត ធ្វើឲ្យលំហូរទឹកចូល ក្នុងស្តុកទឹកទំនប់វារីអគ្គិសនី នេះកើនឡើង ៕
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ខ្មែរ និង ចិន ចំនួន ២នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភំ្នពេញ កាលពីឆ្នាំ ២០១៨ កាត់ទោសជាប់ពន្ធធានាគារកំណត់ ក្នុងម្នាក់ៗ ពី១៣ ទៅ ២៣ ឆ្នាំ...