ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វទន្សោងនៅកម្ពុជាបច្ចុប្បន្នមានជាង ១.៥០០ក្បាល ខណៈទិន្នន័យ របស់អង្គការ IUCN វិញ ត្រូវបានប៉ាន់ស្មានថា សល់ប្រមាណ៤០០០ក្បាល នៅលើពិភពលោក ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ...
ភ្នំពេញ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មីរបស់ខ្លួនហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងកម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជានិងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្តនិងតារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។ រូបរាងដ៏ស្រស់ស្អាតនេះត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឲ្យរូបសញ្ញាយុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិគុណភាពខ្ពស់នៃស្រាបៀរ អាន់ឆ័រ។ ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួន តាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ...
កំពង់ចាម ៖ ករណីបើកផ្លូវធ្លា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់រាំរៃយូរមកហើយនោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ចប់នារសៀលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១។ តាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា ដំណោះស្រាយនេះ គឺក្នុងគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លា ជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ...
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តក្រចេះ កាលពីល្ងាច ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេច បង្គាប់ឱ្យឃុំខ្លួន អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុង ក្រចេះ និង គូកន និងបានបញ្ជូនខ្លួន ពួកគេ ទៅឃុំខ្លួនជា បណ្ដោះអាសន្ននៅក្នុង ពន្ធនាគារ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា នាំចេញកសិផលក្រៅពីអង្ករ ទៅកាន់ទិសដៅ ១០ប្រទេស បានចំនួន ៤១.៦៧១,២០តោន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ វិច្ឆិកានេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសសាស្ត្របានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី គឺនៅ ខេត្តស៊ូម៉ាត្រាខាងជើង នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែ វាមិនត្រូវបានបង្ហាញអំពីសក្តានុពល ណាមួយ ដែលអាចកើតមានរលកយក្ស ។ គ្រោះរញ្ជួយដីកើតឡើង នៅវេលាម៉ោង០០និង០៤នាទីព្រឹក នៅថ្ងៃអង្គារនេះ ម៉ោងហ្សាការតា...
បរទេស៖ ប្រទេសថៃ អូស្ត្រាលី និងអ៊ីស្រាអែល នៅថ្ងៃចន្ទ បានធ្វើការបន្ធូរបន្ថយ ការរឹតបន្តឹងសម្រាប់ការធ្វើដំណើរ តាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល១៨ខែ ហើយនេះគឺជាការតេស្តសាកល្បង ដ៏ធំចំពោះតម្រូវការ សម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរទូទៅពិភពលោក ស្របពេលមេរោគកូរ៉ូណារាតត្បាត។ អ្នកទេសចរបរទេស ដែលបានចាក់ថ្នាំវ៉ាក់សាំង រួចរាប់រយនាក់ បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការធ្វើដំណើរ ដោយគ្មានការធ្វើចត្តាឡីស័ក...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន MOC បានឲ្យដឹងថា ប្រទេសចិន បានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលរួមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ MOC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao បានផ្ញើលិខិតមួយ ទៅកាន់លោក Damien O’Connor រដ្ឋមន្ត្រីសម្រាប់កំណើនពាណិជ្ជកម្ម...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ អាចនឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។ ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ (ថ្ងៃទី៣-៩ ខែវិច្ឆិកា) កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖...
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖