បរទេស៖ បក្សកុម្មុយនិស្តចិន នឹងបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលគ្រោងធ្វើការសម្រេចចុងក្រោយ នូវសេចក្តីសម្រេចមួយ ដែលពង្រឹងអំណាចរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលមួយឆ្នាំមុន ដែលលោកត្រូវគេរំពឹងថា នឹងរក្សាតំណែងជាមេដឹកនាំបក្ស ក្នុងអាណត្តិទី៣របស់លោក។ កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មការកណ្ដាល ដែលជាក្រុមមួយមានសមាជិកបក្ស ចំនួនប្រមាណ ៣៧០នាក់ ជ្រើសរើសថ្នាក់ដឹកនាំបក្សថ្មី របស់ខ្លួនរៀងរាល់ ៥ឆ្នាំនោះ...
ញូវយ៉ក៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាអ្នកការទូតដ៏ឆ្នើមលោក Henry Kissinger បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន ស្វែងរកមធ្យោបាយដើម្បីរួមរស់ និងសហការគ្នាទៅវិញទៅមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kissinger បានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូដែលថ្លែងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិសហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងអាមេរិក-ចិន (NCUSCR) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កថា “វាចាំបាច់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការជម្នះការលំបាករបស់ពួកគេ” ។ លោកបានកត់សម្គាល់ថា “វាកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសចិន...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានរិះគន់សហភាពអឺរ៉ុប សម្រាប់វិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន រវាងប្រទេសបេឡារុសនិងប៉ូឡូញ ដោយចោទពីបទព្យាយាមជាន់កប្រទេសបេឡារុស ដោយប្រើផែនការបិទផ្នែកនៃព្រំប្រទល់ និងជំរុញឲ្យសហភាពអឺរ៉ុបធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ជាមួយទីក្រុង Minsk។ ស្របពេលដែលជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន និងអាហ្វ្រិក បង្កើកការប៉ុនប៉ងថ្មីក្នុងការសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់នោះ ទីក្រុងមូស្គូបានបញ្ជូនសញ្ញាបន្ថែម ស្តីពីការគាំទ្រសម្ពន្ធមិត្តខ្លួន គឺប្រទេសបេឡារុស តាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រពីរគ្រឿង ឲ្យទៅល្បាតនៅក្នុងដែនអាកាសបេឡារុស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA...
បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ ធ្វើការរៀបចំទទួលមន្ត្រីសន្តិសុខជាន់ខ្ពស់ មកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រទេសអាស៊ីកណ្ដាលចំនួន៥ ដើម្បីធ្វើការពិភាក្សាគ្នាស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនមានការអញ្ជើញតំណាងអាហ្វហ្គានីស្ថានឲ្យចូលរួមនោះទេ។ ចំណែកប្រទេសប៉ាគីស្ថាននិងប្រទេសចិន ដែលជាគូសត្រូវជាយូររបស់ឥណ្ឌា ក៏បានបដិសេធមិនចូលរួមក្នុងប្រជុំពិភាក្សាសន្តិសុខកក្នុងតំបន់របស់ទីក្រុងញូដេលី ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃពុធនេះផងដែរ បន្ទាប់ពីការដួលរំលំនៃរដ្ឋាភិបាលគាំទ្រដោយអាមេរិក និងពួកតាលីបង់កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា លោក Ajit Doval បានធ្វើការអញ្ជើញប្រធានផ្នែកសន្តិសុខ មកពីប្រទេសអ៊ីរ៉ង់...
ភ្នំពេញ៖ លោកសេនាប្រមុខ គឹម ជុងអ៊ុន (KIM JONG UN) ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានថ្វាយសារលិខិត អបអរសាទរយ៉ាងកក់ក្តៅ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី...
កាលពីឆ្នាំ២០២០ Xiaomi បានប្រកាសបញ្ចេញ នូវស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Mi 10T Series ដោយផ្តោតទៅលើ “Power Your Creativity” ជាមួយនឹង បទពិសោធន៍គុណភាព កាមេរ៉ាដ៏អស្ចារ្យ ហើយក៏ក្លាយជាម៉ូឌែល ដែលអង្រួនចិត្តអ្នកប្រើប្រាស់ គ្រប់គ្នារហូតដល់សន្ទុះ ការលក់កើនឡើងខ្លាំង ប្រឈមនឹងការដាច់ស្តុក ស្ទើរគ្រប់កន្លែង។...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ចំនួន៨ចំនុច ទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង ។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការ ថ្មីក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...