ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសសាស្ត្របានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី គឺនៅ ខេត្តស៊ូម៉ាត្រាខាងជើង នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែ វាមិនត្រូវបានបង្ហាញអំពីសក្តានុពល ណាមួយ ដែលអាចកើតមានរលកយក្ស ។ គ្រោះរញ្ជួយដីកើតឡើង នៅវេលាម៉ោង០០និង០៤នាទីព្រឹក នៅថ្ងៃអង្គារនេះ ម៉ោងហ្សាការតា...
បរទេស៖ ប្រទេសថៃ អូស្ត្រាលី និងអ៊ីស្រាអែល នៅថ្ងៃចន្ទ បានធ្វើការបន្ធូរបន្ថយ ការរឹតបន្តឹងសម្រាប់ការធ្វើដំណើរ តាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល១៨ខែ ហើយនេះគឺជាការតេស្តសាកល្បង ដ៏ធំចំពោះតម្រូវការ សម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរទូទៅពិភពលោក ស្របពេលមេរោគកូរ៉ូណារាតត្បាត។ អ្នកទេសចរបរទេស ដែលបានចាក់ថ្នាំវ៉ាក់សាំង រួចរាប់រយនាក់ បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការធ្វើដំណើរ ដោយគ្មានការធ្វើចត្តាឡីស័ក...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន MOC បានឲ្យដឹងថា ប្រទេសចិន បានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលរួមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ MOC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao បានផ្ញើលិខិតមួយ ទៅកាន់លោក Damien O’Connor រដ្ឋមន្ត្រីសម្រាប់កំណើនពាណិជ្ជកម្ម...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ អាចនឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។ ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ (ថ្ងៃទី៣-៩ ខែវិច្ឆិកា) កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖...
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ៖ ក្រោយប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនកុមារនិងប្រជាពលរដ្ឋ អាយុចាប់ពី៦ឆ្នាំឡើង ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឱ្យ អាជ្ញាធររាជធានី-ខេត្ត ត្រូវតែបន្តរៀបចំចាក់វ៉ាក់សាំង នៅតាមទីតាំង នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលមានស្រាប់។ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យោងតាមការណែនាំរបស់...
រាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា មិនហាមឃាត់ មិនឲ្យរៀបអាពាហ៍ពិពាហ៍ទេ តែរៀបចំកម្មវិធី ជួបជុំលក្ខណៈគ្រួសារhttps://dap-news.com/national/2021/11/01/195301/ នាយករដ្ឋមន្ដ្រី បញ្ជាក់ថា កត្តា៤ នាំឲ្យកម្ពុជា បើកប្រទេសឡើងវិញ (Video)https://dap-news.com/national/2021/11/01/195377/ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាក និងដើរលេង ក្នុងពិធីបុណ្យអុំទូកhttps://dap-news.com/national/2021/11/01/195361/ បញ្ចូនខ្លួនមេប៉េអឹមក្រុងក្រចេះ និងគូកន ទៅតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីប្រើ ហិង្សាលើកុមារី ២នាក់ ជាកូនឈ្នួលhttps://dap-news.com/national/2021/11/01/195401/...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រេស៊ីល ចំនួន៩នាក់ បានស្លាប់ និងម្នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពី មានករណីបាក់រូងក្រោមដី មួយកន្លែងនៅរដ្ឋសៅប៉ូឡូ ដោយបានកប់ពួកគេនៅពីខាងក្រោម ។ឧប្បត្តិហេតុនេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលក្រុមអ្នកពន្លត់អគ្គីភ័យ បានធ្វើលំហាត់សមយុទ្ធនៅខាង ក្នុងរូងក្រោមដីមួយកន្លែង នៅក្រុង Altinopolis...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលហ្វីលីពីន ហៅកាត់ថា (DOH) បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.១១៧នាក់ គិតត្រឹមថ្ងៃចន្ទនេះ ដែលនាំឱ្យចំនួនករណីដែលត្រូវបាន បញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងដល់ ២.៧៩០.៣៧៥នាក់ ។ទន្ទឹមនឹងនេះដែរ មនុស្សចំនួន១០៤នាក់ទៀតបានស្លាប់ដោយសារផលវិបាកនៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះបានកើនឡើង ដល់៤៣.២៧៦នាក់ ខណៈដែលមន្ទីរពិសោធន៍ចំនួន៨ មិនបានបញ្ជូនទិន្នន័យ ។ អ្នកវិភាគឯករាជ្យ Guido...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វរកម្ម នៅឯសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទាំងពិភពលោក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ លើសពី៥លាននាក់ហើយ គិតត្រឹមថ្ងៃចន្ទនេះ ។ ក្រៅនេះ មិនមានសេចក្តីរាយការណ៍លម្អិតថា ប្រទេសណាខ្លះ មានអ្នកស្លាប់កើនឡើងខ្ពស់ជាងគេនោះទេ...