ព័ត៌មានអន្តរជាតិ

ករណីបាក់រូងក្រោមដី នៅប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្ស៩នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រេស៊ីល ចំនួន៩នាក់ បានស្លាប់ និងម្នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពី មានករណីបាក់រូងក្រោមដី មួយកន្លែងនៅរដ្ឋសៅប៉ូឡូ ដោយបានកប់ពួកគេនៅពីខាងក្រោម ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលក្រុមអ្នកពន្លត់អគ្គីភ័យ បានធ្វើលំហាត់សមយុទ្ធនៅខាង ក្នុងរូងក្រោមដីមួយកន្លែង នៅក្រុង Altinopolis ។

អង្គភាពពន្លត់អគ្គីភ័យបានរាយការណ៍ថា  បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះស្ទើរតែ១២ម៉ោង សាកសពចំនួន៩នាក់ត្រូវបាន ទាញចេញ និងមនុស្សម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែមានបញ្ហាផ្លូវដង្ហើម ។
អ្នកដែលស្លាប់នោះ រាប់បញ្ចូលទាំងស្ត្រី២រូបដែលជាអ្នកពន្លត់អគ្គីភ័យផងដែរ៕

To Top