ប៊ែរឡាំង៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថាខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិក យ៉ាងជិតស្និទ្ធទៅលើកិច្ចការងារអនុវត្តកិច្ចព្រម ព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់ តិកក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។ ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថានឹងបន្តសម្របសម្រួល ជាមួយនឹងរដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់ លានដុល្លារមួយនេះឲ្យបាន។ គួរឲ្យដឹងដែរថារដ្ឋាភិបាលលោក Joe Biden បានសម្រេចចិត្តដកបម្រាមទៅលើគម្រោងបំពង់បង្ហូរប្រេងនេះកាលពីខែកក្កដាកន្លងមកប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះបានសម្រេចចិត្តដាក់ ទណ្ឌកម្មផ្សេងទៀតសំដៅក្រុមហ៊ុន រុស្សីដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Transadria...
បរទេស៖នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនបានបង្ហាញនូវការតាំងចិត្ត ខ្លាំងចំពោះជំនួយទៅដល់ប្រទេសអាហ្គានីស្ថានដោយបញ្ជាក់ថារដ្ឋាភិបាលរបស់អាហ្គានីស្ថានដឹកនាំដោយតាលីបង់កំពុង ជួបបញ្ហាធ្ងន់ធ្ងរ រាប់ចាប់តាំងពីបញ្ហាអសន្តិសុខម្ហូបអាហារនិងវិបត្តិសេដ្ឋកិច្ចផង។ មេដឹកនាំរបស់ប្រទេសមកពីអ៊ីរ៉ង់តួកគីតូមិននីស្ថាននិងប៉ាគីស្ថានផងដែរជាសមាជិកមកពីអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ECO បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យម្សិល មិញនៅក្នុងប្រទេសតូមិននីស្ថានហើយបានថ្លែងថាពួកគេមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះ ការផ្តល់ជំនួយទៅដល់ប្រទេសអាហ្គានីស្ថាន ដើម្បីអាចជួយ ឲ្យប្រទេសនេះគេចផុតពីបញ្ហាសេដ្ឋកិច្ចបន្ថែមទៀតព្រមជាពិសេសបញ្ហា ជនអន្តោប្រវេសដ៏រាំរ៉ៃ។ ក្នុងនោះផងដែរប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថាអាហ្គានីស្ថានបច្ចុប្បន្នកំពុងត្រូវការយ៉ាងខ្លាំងនូវចំណី អាហារប្រេងសាំងនិងវត្ថុចាំបាច់ជា ច្រើនទៀតជាពិសេសក្នុងរដូវរងានេះ។ ដោយឡែកលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi ក៏បានអំពាវនាវទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងការផ្តល់ជំនួយមនុស្សធម៍...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ វិច្ឆិកា បានដឹកនាំមន្រ្តីជាន់ខ្ពស់ចុះពិនិត្យនិងចាត់វិធាន បង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាឲ្យចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្រោយបានទទួលរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក...
នៅពេលចុងឆ្នាំនេះខិតជិតមកដល់ ហើយឆ្នាំថ្មីក៏ជិតចូលមកដល់ វាគឺជាពេលវេលាសម្រាប់ការគិត និងដំណោះស្រាយដែលមិនអាចចៀសបានរបស់យើង។ ខាងក្រោមនេះគឺជារឿងចាស់មួយដែលខ្ញុំបានអានមួយរយៈមុន។ ខ្ញុំជឿថា រឿងនេះមានសារ:សំខាន់ណាស់ ដែលទាក់ទងនឹងរបៀបដែលយើងកំណត់អាទិភាពក្នុងជីវិតរបស់យើង។ រឿងនេះទាក់ទងទៅនឹងសាស្ត្រាចារ្យទស្សនវិជ្ជាម្នាក់ដែលកើតឡើងនៅក្នុងថ្នាក់របស់គាត់ ហើយបានរើសក្រឡទទេមួយ និងបានដាក់ដុំថ្មធំៗក្នុងក្រឡនោះ។ គាត់បានសួរសិស្សរបស់គាត់ថា តើក្រឡនេះពេញហើយឬនៅ? សិស្សទាំងអស់បានយល់ស្របថាវាពិតជាពេញដោយដុំថ្ម។ សាស្ត្រាចារ្យនោះបានយកប្រអប់ក្រួសតូចៗមួយមកចាក់ចូលក្នុងក្រឡបន្ថែម។ គាត់អង្រួនក្រឡស្រាលៗ ហើយក្រួសតូចៗបានរមៀលចូលទៅក្នុងតំបន់ចំហរវាងដុំថ្ម។ គាត់សួរម្ដងទៀតថាតើក្រឡពេញឬនៅ? សិស្សទាំងអស់ក៏បានយល់ស្របថាវាពិតជាពេញ។ សាស្ត្រាចារ្យបានយកខ្សាច់មួយប្រអប់មកចាក់ចូល ហើយខ្សាច់ក៏ពេញទៅលើអ្វីៗផ្សេងទៀតក្នុងក្រឡដដែលនោះ។ គាត់សួរម្ដងទៀតថាតើក្រឡពេញឬនៅ?...
លោក ជា សុផារ៉ា និងបណ្តាមន្រ្តីជាន់ខ្ពស់ផ្សេងទៀត កំពុងនៅកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់កាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកhttps://dap-news.com/national/2021/11/29/202061/ លោក សុខ ឥសាន-លោក សេង សារី ៖ ទំនាស់រវាងកឹម សុខា និងសម រង្ស៊ី មិនពាក់ព័ន្ធបក្សកាន់អំណាច (Video)https://dap-news.com/national/2021/11/29/202339/ អ្នកកាសែតជើងចាស់ ខាងតាមដានភូមិសាស្ត្រនយោបាយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសផ្ដល់ជំនួយ ចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ព្រមទាំងរថយន្ត ចំនួន២គ្រឿងថែមទៀត ជូនប្រទេសឡាវ។ ក្នុងចំណោមថវិកា ១៣លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ជូនប្រទេសឡាវ នាពេលនេះ មានថវិកា ១០លានដុល្លាររបស់ ក្រុមហ៊ុនឯកជន។ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក...
បរទេស៖ សិស្សស្រីថ្នាក់ទី៩ម្នាក់ នៅសង្កាត់ Thuong Tin ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានស្លាប់មួយថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer លើកទីមួយ ហើយនាងក៏ជាក្មេងជំទង់ទីពីរដែលបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្មេងស្រីខាងលើបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃសៅរ៍...
បរទេស៖ ប៉ូលីសកំពុងពិនិត្យមើលថាតើ អង្គការលើកលែងទោសអន្តរជាតិ នៅក្នុងប្រទេសថៃ បានធ្វើឱ្យខូចសន្តិសុខជាតិ និងរាជាធិបតេយ្យ តាមការស្នើសុំរបស់បណ្តាញប្រជាជនដែលការពារស្ថាប័នរាជវង្ស ឬយ៉ាងណា ។ នេះបើតាមអ្នកនាំពាក្យរងប៉ូលីសលោកវីរសេនីយ៍ Krissana Pattanacharoen បាននិយាយនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្មោះស្ម័គ្រនឹងរាជានិយម កាលពីថ្ងៃទី២៥...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ នៅវិមានសន្តិភាព បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវក្នុងដំណើរលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក នាយករដ្ឋមន្រ្តីឡាវ...
ភ្នំពេញ៖ យោងតាមប្រការ២ ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅប្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដោយផ្អាកជាបណ្តោះអាសន្នសម្រាប់...