ព័ត៌មានជាតិ

លោក ជា សុផារ៉ា ដឹកនាំមន្រ្តីជាន់ខ្ពស់ ចុះពិនិត្យនិងចាត់វិធានបង្ក្រាប ការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅកំពង់ឆ្នាំង និងកំពង់ធំ

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ វិច្ឆិកា បានដឹកនាំមន្រ្តីជាន់ខ្ពស់ចុះពិនិត្យនិងចាត់វិធាន បង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាឲ្យចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្រោយបានទទួលរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា៕

To Top