ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥១នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៤៨នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៦៨៧នាក់...
ភ្នំពេញ ៖ កងកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀន ជិត២គីឡូក្រាម ដែលឆ្លងដែនចូលកម្ពុជា ។ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Hishammuddin Hussein រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា យន្តហោះប្រតិកម្មចំនួន១គ្រឿងដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសម៉ាឡេស៊ី ហៅកាត់ថា (RMAF) បានធ្លាក់កាលពីយប់ថ្ងៃអង្គារ បណ្តាលឲ្យសមាជិកម្នាក់នៃយោធារបស់ប្រទេសនេះស្លាប់ និងម្នាក់ទៀតរងរបួស ។លោក Hishammuddin បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គម Twitter ថា RMAF ត្រូវបានដឹកនាំឱ្យស៊ើបអង្កេត...
ម៉ានីល៖ អគ្គនាយក FDA លោក Enrique Domingo បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសហ្វីលីពីន (FDA) បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំង Sinovac CoronaVac របស់ប្រទេសចិន និងម៉ាកយីហោចំនួន ៣ផ្សេងទៀត សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជាដូសជំរុញ។ ក្នុងអំឡុងពេលកិច្ចប្រជុំដែលបានកត់ត្រាទុកមុនដែលបានចាក់ផ្សាយនៅថ្ងៃអង្គារនេះ លោក Domingo បានលើកឡើងថា...
ភ្នំពេញ ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជា ម្ចាស់ជ័យលាភីមាសនៃកម្មវិធីពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់ក្រុមហ៊ុនដែលមានការទទួលខុសត្រូវធ្វើកិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជានៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២១ ស្តីពីក្រុមហ៊ុនដែលទទួលខុសត្រូវធ្វើកិច្ចការងារសង្គម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យភាគីចិន នាំយកវត្ថុធាតុ ដើមរួមផ្សំនិង ផ្នែកបច្ចេកទេស ដើម្បីផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ចាក់ជូនពលរដ្ឋ និង លក់ទៅកាន់បណ្តាផ្សេងទៀត ។ ខណៈអញ្ជើញទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត...
បរទេស៖ ខ្សែវីដេអូនៃឆ្មាំព្រំដែនប្រទេសប៉ូឡូញ បាញ់ទឹកទៅលើជនចំណាកស្រុក និងជនភៀសខ្លួនដោយមិនរើសអើង ដែលប្រមូលផ្តុំនៅតាមព្រំដែន គឺបានលេចចេញតាមអ៊ីនធឺណិត ខណៈដែលសីតុណ្ហភាពនៅក្នុងតំបន់ចុះត្រជាក់ ស្ទើរតែនឹងកក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មភាពរបស់ឆ្មាំព្រំដែនប្រទេសប៉ូឡូញ នេះ អាចជាការរំលោភលើច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចែងថា អាវុធមិនបណ្តាលឱ្យស្លាប់ “គួរតែត្រូវបានប្រើតែក្នុងស្ថានភាពធ្ងន់ធ្ងរនៃសណ្តាប់ធ្នាប់សាធារណៈ ដែលមានលទ្ធភាពធ្ងន់ធ្ងរនៃការបាត់បង់ជីវិត របួសធ្ងន់ធ្ងរ...
បរទេស៖ ដោយផ្តល់ការគាំទ្រដល់ប្រទេសប៉ូឡូញ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តមានក្តីព្រួយបារម្ភជាខ្លាំង អំពីយុទ្ធសាស្ត្ររបស់ប្រធានាធិបតីបេឡារុស លោក ដែលធ្វើឲ្យជីវិតជនអន្តោប្រវេសន៍ស្ថិតក្នុងហានិភ័យ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីមធ្យោបាយដែលរបបលោក Lukashenko កំពុងតែប្រើប្រាស់ជនអន្តោប្រវេសន៍ងាយរងគ្រោះ ជាយុទ្ធសាស្ត្រប្រឆាំងនឹងប្រទេសដទៃទៀត ហើយលោកកំពុងតែធ្វើឲ្យជីវិតរបស់ជនអន្តោប្រវេសន៍ស្ថិតក្នុងហានិភ័យ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអង់គ្លេស លោក Ben Wallace បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ នាថ្ងៃអង្គារនេះ ជាការបង្ហាញការគាំទ្រ ស្របពេលប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសសមាជិកណាតូ បានបង្ហាញនូវក្តីព្រួយបារម្ភ អំពីសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា...
ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រើជំនួបកំពូលនិម្មិតជាមួយសមភាគីអាមេរិក លោក ចូ បៃដិន នឹងព្រមានថា ការលើកទឹកចិត្តឯករាជ្យភាពរបស់កោះតៃវ៉ាន់នឹង “ជាកាប្រលែងជាមួយនឹងភ្លើង” ។ ការចរចានេះមានសារៈសំខាន់បំផុតចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ។...