ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ធ្វើទស្សនកិច្ចអ៊ុយក្រែន ស្របពេលបន្តមានក្តីព្រួយបារម្ភជុំវិញសកម្មភាពយោធារុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអង់គ្លេស លោក Ben Wallace បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ នាថ្ងៃអង្គារនេះ ជាការបង្ហាញការគាំទ្រ ស្របពេលប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសសមាជិកណាតូ បានបង្ហាញនូវក្តីព្រួយបារម្ភ អំពីសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយប្រាប់ថា លោក Ben Wallace បានជួបគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov។


មន្ត្រីនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះបានបង្ហាញនូវការគាំទ្រឥតងាករេរបស់ប្រទេសអង់គ្លេស ចំពោះប្រទេសអ៊ុយក្រែន និងបាននិយាយប្រាប់ថា ខ្លួននឹងគាំទ្រទីក្រុងគៀវ ក្នុងទីចំពោះមុខនៃអរិភាពរបស់រុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម


គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានយកឧបទ្វីបគ្រីមារបស់ប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធខ្លួននៅក្នុងឆ្នាំ២០១៤ និងបានធ្វើការគាំទ្រដល់ការបះបោររបស់ជនផ្តាច់ខ្លួន នៅប្រទេសអ៊ុយក្រែនភាគខាងកើត ដែលបានបែកបាក់នៅក្នុងឆ្នាំ២០១៤នោះ ហើយបច្ចុប្បន្ននេះ នៅតែបន្តគ្រប់គ្រងលើទឹកដីក្នុងតំបន់នោះ៕


ប្រែសម្រួល៖ប៉ាង កុង

To Top