ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចស្ដីពី ការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី៕
ភ្នំពេញ ៖ លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) រួមជាមួយ លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និង លោកស្រី ស៊ិន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញលិខិតសម្រេចបដិសេធការសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ ដោយសារការផ្ដិតស្នាមមេដៃរបស់សមាជិកគណបក្ស ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្ដិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងផ្តិតធ្វើឲ្យខូចគុណភាពដើម្បីបង្កើតបរិមាណចំនួនសមាជិក។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ទៀតថា ពិសេសនោះ ខ្លឹមសារប្រកាសមួយចំនួន នៃលក្ខនិ្តកៈ គណបក្សបេះដូងជាតិ ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ បានថ្លែងថា ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្តូរបទដ្ឋាន និងឥរិយាបថបំពេញកិច្ចការដែលនេះអាចចាត់ទុកបានថា ជាវិញ្ញាសារសាកល្បង ដល់ការប្ដេជ្ញាចិត្តរវាង អាស៊ី និងអឺរ៉ុប ក្នុងការរក្សាកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពជឿទុកចិត្តគ្នា ។...
ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធាន រដ្ឋសភាកម្ពុជា បានថ្លែងថាក្រៅពីជំ ងឺរាត្បាតកូវីដ ១៩ នៅបណ្តាប្រទេស មួយចំនួនទៀត ក៏មានបញ្ហាប្រឈមធំៗ ជាច្រើនទៀត កំពុងកើតមាន ដែលអាចធ្វើឲ្យមានសង្គ្រាម ក្នុងរូបភាពណា មួយក៏អាចថាបាន ។ មានប្រសាសន៍ក្នុង កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី -អឺរ៉ុប(ASEP)លើកទី១១ក្រោម មូលបទ«ពង្រឹងភាពជាដៃគូសភា...
បរទេស ៖ សហភាពអឺរ៉ុប បានចុះបញ្ជីខ្មៅរដ្ឋមន្ត្រី ទើបឡើងកាន់តំណែងថ្មី របស់ស៊ីរីចំនួន៤រូប ដោយការដាក់ទណ្ឌកម្ម លើពួកគេ ពីបទបន្តឲ្យមានវិបត្តិ នៅក្នុងប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្រុមប្រឹក្សាអឺរ៉ុប បានព្រមព្រៀងគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ ដាក់ទណ្ឌកម្មរដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានថ្លែងថា កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់ នូវគោលការណ៍ នៃការគោរពគ្នា រៀនសូត្រពីគ្នា យោគយល់គ្នា ទុកចិត្តគ្នា និងការផ្តល់ផល ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តគោលនយោបាយ ការបរទេសពហុភាគីនិយម ។ ក្នុងកិច្ចប្រជុំភាពជាដៃគូសភា...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នេះ ធ្វើឡើងក្នុងបរិបទពិភពលោក នៅតែបន្តទទួលរងនូវការគំរាម កំហែង ដ៏ធ្ងន់ធ្ងរ នៃការរីករាលដាល ជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11)ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃ...
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់វិធានការបិទខ្ទប់ គេហទំព័រចំនួន៧៩ បន្ទាប់ពីរកឃើញ បានប្រតិបត្តិការ និងផ្តល់សេវា លេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅកម្ពុជា ។ ន.ទ.ក នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីលុបបំបាត់រាល់គេហទំព័រណា ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់៕
បរទេស៖ កងកម្លាំងអាកាសរុស្ស៊ី បានរកឃើញការកើនឡើងយ៉ាងខ្លាំង នៅក្នុងការហោះហើរឈ្លបយកការណ៍ របស់អង្គការណាតូ នៅជិតព្រំដែនសមុទ្ររបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ ដោយក្រសួងការពារជាតិ បានព្រមានថា សកម្មភាពរបស់ប្លុកនេះ បង្ក “ការគំរាមកំហែង ដល់សន្តិសុខក្នុងតំបន់ និងស្ថិរភាពយុទ្ធសាស្ត្រ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះស៊ើបការណ៍ Lockheed...