ម៉ូស្គូ ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មានចេតនាបំភ្លៃការពិត ទាក់ទងនឹងការបណ្តេញ មន្ត្រីការទូតរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Antonov ត្រូវបានគេដកស្រង់សម្តី ដោយឲ្យដឹងក្នុង សារបង្ហោះ លើ...
យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា “ផ្លូវតែមួយគត់ចេញ ពីជំងឺរាតត្បាតសកល និងចេញពីស្ថានភាព អយុត្តិធម៌ និង អសីលធម៌នេះ គឺតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង ជាសកល” ។ អគ្គលេខាធិការ កំពុងនិយាយនៅក្នុងកិច្ចប្រជុំមួយ នៅទីស្នាក់ការអង្គការ សហប្រជាជាតិ...
ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍សង្គម លោកបណ្ឌិត សេង សារី បានគាំទ្រ បទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែលោកថា ដើម្បីឲ្យមានប្រសិទ្ធភាពរយៈពេលវែង ក្នុងការការពារពីការកាប់ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ត្រូវតែមានការចូលរួមពីគ្រប់ភាគី ព្រោះ ភាគច្រើនអ្នកបំពានសុទ្ធតែជាមន្រ្តីធំៗ ។ ការថ្លែងរបស់លោកនេះ ក្រោយពីរកឃើញថា អតីតអភិបាលខេត្តកំពង់ឆ្នាំង...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg នៅថ្ងៃអង្គារនេះ បានធ្វើលើកឡើងសាជាថ្មី ចំពោះបញ្ហាអ៊ុយក្រែ និងរុស្សីជុំវិញលទ្ធភាពនៃ ការប្រើប្រាស់ទ័ពរបស់រុស្សី ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន នាពេលណាមួយខាងមុខ។ លោកបានថ្លែងបែបនេះថា រុស្សីនឹងទទួលខុសត្រូវ ចំពោះការខូចខាតធ្ងន់ធ្ងរ ជាមិនខានប្រសិនបើរដ្ឋាភិបាល ហ៊ានប្រើប្រាស់កម្លាំងយោធាណាមួយ ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន ហើយក្នុងនោះអ៊ឺរ៉ុបគឺ បានត្រៀមខ្លួនរួចហើយផងដែរក្នុងការ ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើ ប្រទេសរុស្សីទាំងវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុនិងនយោបាយផង។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បាននិងកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធិផលជាច្រើន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។ តាមរយៈ គេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ធ្នូ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាស សាលដីកាលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទប្រុស- ស្រី ចំនួន ៣នាក់ ដែល ត្រូវបានតុលាការថ្នាក់ក្រោមដាក់គុក ក្នុងម្នាក់ៗ ពី២០ ឆ្នាំ ទៅអស់មួយជីវិត ពាក់ព័ន្ធការរក្សាទុក ជួញដូរ និង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២២នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ១៦០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥២៩នាក់...
ភ្នំពេញ ៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ដើម្បីប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈ ចំនួន៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១ ធ្នូ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាព...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ជនពិរុទ្ធជនម្នាក់ ជាប់ពាក់ ព័ន្ធនឹងការរក្សាទុក្ខ និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្ត នៅភុមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ...
“វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ចិនបានប្តូរជោគវាសនានៃទីក្រុងទេសចរណ៍ដ៏សំខាន់នេះ ។” ស្ថានីយ៍ទូរទស្សន៍ដ៏សំខាន់មួយរបស់ប្រទេសហ្ស៊ីមបាវេបានផលិតភាពយន្តឯកសារមួយនាពេលថ្មីៗកន្លងទៅនេះដោយបានរៀបរាប់ពីរឿងរ៉ាវអំពីនៅទីក្រុង Victoria Falls នៃប្រទេសហ្ស៊ីមបាវេ អ្នកស្រុកនិងអ្នកទេសចរមាន”អត្រាឆ្លងជំងឺទាបនិងករណីស្លាប់សូន្យ”ព្រមទាំងសម្រេចបាននូវការងើបសេដ្ឋកិច្ចឡើងវិញ ដោយសារប្រទេសនេះទទួលបានជំនួយជាវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ប្រទេសចិន ។ ក្នុងពិធីបើកនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់វេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកលើកទី ៨ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាហ្វ្រិកដើម្បីរួមគ្នាអនុវត្ត”គម្រោងចំនួន ៩ ”។ ក្នុងនោះ ភារកិច្ចចម្បងគឺ គម្រោងខាងសុខាភិបាលនិងសុខភាព ។ ប្រទេសចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ចិនចំនួន ១ ពាន់លានដូសទៀតដល់អាហ្រ្វិក ក្នុងនោះ ៦ រយលានដូសជាជំនួយដោយឥតគិតថ្លៃ ហើយ ៤ រយលានដូសទៀតនឹងផ្តល់ដល់អាហ្រ្វិកតាមរយៈវិធី ដូចជា សហគ្រាសចិននិងប្រទេសអាហ្វ្រិកពាក់ព័ន្ធរួមគ្នាផលិតវ៉ាក់សាំងជាដើម ។ វិធានការថ្មីទាំងនេះនឹងកែប្រែយ៉ាងច្បាស់នូវស្ថានភាពដែលអត្រាចាក់វ៉ាក់សាំងរបស់អាហ្វ្រិកមានកម្រិតទាប ហើយនឹងបំពេញបន្ថែមនូវ”គម្លាតខ្លាំងនៃភាពស៊ាំនឹងរោគ” ផងដែរ ។ លើសពីនេះទៅទៀត ”គម្រោងចំនួន ៩ ”ក៏បានបូករួមទាំងខ្លឹមសារអំពីការកាត់បន្ថយភាពក្រីក្រនិងផ្ដល់ផលប្រយោជន៍ដល់កសិករ ការពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាជំរុញការច្នៃប្រឌិតថ្មីផ្នែកសេដ្ឋកិច្ចឌីជីថលនិងជំរុញការអភិវឌ្ឍបៃតងជាដើមផងដែរ ។ ពីការជួយអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រនិងពង្រីកកសិកម្មចំនួន ១០ ដល់ការធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំហំពាណិជ្ជកម្មសរុបខាងការនាំចូលរបស់ប្រទេសចិនពីអាហ្រ្វិកឡើងដល់ ៣ សែនលានដុល្លារអាមេរិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ពីការជំរុញសហគ្រាសចិនឱ្យសម្រេចបាននូវការបណ្តាក់ទុននៅអាហ្រ្វិកមិនតិចជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះដល់ការជួយអនុវត្តគម្រោងសេដ្ឋកិច្ចឌីជីថលចំនួន ១០ គម្រោងការពារបរិស្ថានបែបបៃតងនិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុចំនួន ១០ ”គម្រោងចំនួន ៩” ទាំងនេះមានកម្លាំងគាំទ្រយ៉ាងខ្លាំងក្លា បានគ្របដណ្តប់យ៉ាងទូលំទូលាយហើយបានកំណត់សន្ទស្សន៍យ៉ាងច្បាស់ដែលបានសមស្របនឹងតម្រូវការនៃបណ្តាប្រទេសអាហ្រ្វិកលើវិស័យការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ការងើបឡើងវិញនៃសេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាពបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ដោយឡែកបានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ។ អាហ្រ្វិកគឺជាវេទិកាដ៏ធំមួយក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនជាទីកន្លែងធ្វើការប្រកួតប្រជែងរបស់ប្រទេសធំៗនោះទេ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយលោកខាងលិចមួយចំនួនបានច្រណែននឹងចំណងមិត្តភាពល្អរវាងចិននិងអាហ្រ្វិក ហើយបានខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអុជអាលបំបែកបំបាក់និងលាបពណ៌ទៅលើទំនាក់ទំនងរវាងភាគីទាំងពីរ ។ ប៉ុន្តែ មើលពីសភាពការណ៍ជាក់ស្តែងអាចឃើញថា កលល្បិចទាំងនេះពិតជាឥតប្រយោជន៍និងគួរឱ្យអស់សំណើចណាស់ ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែក ស្ពាននិងសាលារៀននីមួយៗដែលប្រទេសចិនបានជួយសាងសង់នៅលើដីគោកអាហ្រ្វិក សុទ្ធតែជាសាក្សីនៃការរួមសុខរួមទុក្ខនិងការស្គាល់ពីមិត្តភក្តិពិតប្រាកដក្នុងកាលៈទេសៈនៃការលំបាករវាងប្រទេសចិននិងអាហ្វ្រិកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។ ពី”ផែនការកិច្ចសហប្រតិបត្តិការចំនួន១០ ”នាឆ្នាំ ២០១៥ ដល់”ផែនការប្រតិបតិ្តចំនួន ៨ ”នាឆ្នាំ ២០១៨ រហូតដល់”គម្រោងចំនួន ៩ ”នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានឈរនៅទីចាប់ផ្តើមថ្មីនៃកិច្ចកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីហើយ ។ សម្លឹងមើលទៅកាន់អនាគត ប្រទេសចិនបានសន្យាដូចកាលពីមុនថា ប្រទេសចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យបានល្អនូវរឿងទាំងអស់ដែលបានធ្វើសន្យាចំពោះបងប្អូនអាហ្វ្រិកជាមិនខាន !