ករណីវិវាទដីធ្លីមួយបានកើតឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងពលរដ្ឋក្រីក្រម្នាក់ឈ្មោះ ស្វាយ ចាន់ណារី និងអតីតស្នងការរងប៉ូលីសខេត្តបាត់ដំបងម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចផ្តល់យុត្តិធម៌អោយភាគីអ្នកមីង ស្វាយ ចាន់ណារី អ្នកឈ្នះក្តីក្នុងសំណុំរឿងទាមទារដីក្នុងអង្គហេតុធ្វើអំណោយដែលភាគីអតីតស្នងការរងខាងលើ អះអាងថាសពប្តីរបស់ ស្វាយ ចាន់ណារី មុនស្លាប់បានធ្វើអំណោយដីចំនួនពីរកន្លែងស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ និងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង អោយមកខ្លួន។ ប៉ុន្តែតាមការពិត...
វ៉ាស៊ីនតោន៖ ការិយាល័យថវិកាសភា (CBO) បានឲ្យដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិកទំនងជានឹងអស់សាច់ប្រាក់មុនដំណាច់ខែធ្នូ ប្រសិនបើសភាបរាជ័យក្នុងការដំឡើងកម្រិតបំណុល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រភពពី CBO បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា រតនាគារសហរដ្ឋអាមេរិក បានឈានដល់ដែនកំណត់បំណុលថ្មីចំនួន ២៨,៩ ពាន់ពាន់លានដុល្លារអាមេរិករួចហើយ ដូច្នេះបច្ចុប្បន្នវាមិនមានកន្លែង សម្រាប់ខ្ចីក្រោមនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ខ្លួននោះទេ ដោយបន្ថែមថា នាយកដ្ឋានកំពុងប្រើ “វិធានការវិសាមញ្ញ” ដែលអនុញ្ញាតឲ្យបន្តខ្ចីប្រាក់បន្ថែមក្នុងរយៈពេលកំណត់។ CBO...
កំពង់ចាម ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ក្នុងក្រុងកំពង់ចាម សរុបចំនួន ៥៤៥នាក់ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអំណោយទាំងអស់នោះ បានដឹកនាំរៀបចំផ្ដល់ជូន ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីរីករាយនឹងទំនាក់ទំនងអន្តររដ្ឋកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកប្រធានាធិបតីបានឲ្យដឹងនៅឯវេទិកាវិនិយោគ “Russia Calling”ថា “ក្នុងពេលជាមួយគ្នានេះ យើងតែងតែគោរពផលប្រយោជន៍របស់ដៃគូរបស់យើងក្នុងឆាកអន្តរជាតិ ហើយពេញចិត្តចំពោះវានៅពេលដែលពួកគេប្រព្រឹត្តចំពោះយើងដូចគ្នា។ ប្រទេសចិនបានចាត់ទុកយើងតាមរបៀបដូចគ្នា” ។ ងាកទៅរកការអភិវឌ្ឍន៍របស់ប្រទេសចិន លោកពូទីន បានលើកឡើងថា ប្រទេសនេះកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនេះគឺជាដំណើរការធម្មជាតិដែលមិនគួរត្រូវបានទប់ស្កាត់។...
ជានិច្ចកាល អាមេរិកតែងតែអួតអាងថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើមធ្វើជាលេស ហើយលេងកលល្បិចនយោបាយនិងបង្កបង្កើតការបដិបក្ខគ្នានៅលើពិភពលោកទាំងមូល។ ពេលថ្មីៗខាងមុខនេះ អាមេរិកនឹងចាប់ផ្តើមការសម្តែងឆាកល្ខោនមួយលើកទៀត ។ ពីថ្ងៃទី៩ ដល់១០ ខែធ្នូ អ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យដែលផ្តួចផ្តើមរៀបចំដោយអាមេរិកនឹងបើកធ្វើតាមប្រព័ន្ធវីដេអូ ពាក្យស្លោករបស់កិច្ចប្រជុំលើកនេះ គឺ “ប្រឆាំងកិត្យានុភាពនិយម ប្រឆាំងអំពើពុករលួយនិងជំរុញការគោរពសិទ្ធិមនុស្ស ” ។ ពេលមុននឹងបើកធ្វើកិច្ចប្រជុំ អ្នកផងទាំងពួងបានរកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយ...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងអមដំណើរលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំគណ:កម្មការចម្រុះ ចុះពិនិត្យភូមិសាស្ត្រតំបន់ដីព្រៃលិចទឹកជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្ត ដើម្បីកំណត់ព្រំដីនិងឈានទៅដល់ការធ្វើប្លង់កម្មសិទ្ធិសម្បត្តិរដ្ឋ។ ប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណ:កម្មការចម្រុះ មានការចូលរួមពីលោក លោកស្រី...
ភ្នំពេញ៖ប្រតិកម្មតបទៅកាន់ក្រុម សម រង្ស៊ីនិយម លោក កឹម សុខា បានចេញមុខអះអាងថាលោកធ្វើអ្វីតាមលទ្ធភាព កាលៈទេសៈ និងឆន្ទៈពិតរបស់លោក មិនធ្វើតាមអ្នកណាគំរាមបង្ខំឡើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ធ្នូ នេះ លោក កឹម សុខា បញ្ជាក់ថា « ខ្ញុំ ធ្វើអ្វីដែលខ្ញុំអាច ធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ ស៊ីម៉ាក់ បានធ្វើការរំដោះផ្ទៃដី រងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម សរុបចំនួន ៨៣.៤៤៦.៣៥២ ម៉ែត្រក្រឡា ស្មើនឹង ៨៨,១៣ % នៃផែនការរយៈពេល ១០ខែ (មករា-តុលា) ឆ្នាំ២០២១...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីព្រឹកថ្ងៃអង្គារនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះ ប្រទេសអាហ្វ្រិកខាងត្បូងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានបានទាន់ពេលវេលា អំពីការរីករាលដាលនៃមេរោគបំលែងថ្មីអូមីក្រុង។ ថ្លែងទៅកាន់សន្នសិទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់ថាប្រទេសចិននឹងបន្តធ្វើ កិច្ចសហប្រតិបត្តិការជាមួយនឹង សហគមន៍ អន្តរជាតិព្រមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ផងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផ្ទុះរីករាល ដាលនៃវិរុសរាតត្បាតនេះ។ លោក Zhao ក៏បានឆ្លើយតបផងដែរទៅនឹងសំណួរថាគួរដោះស្រាយយ៉ាងណាថាត្រូវតែធ្វើឡើងតាមរបៀបវិទ្យាសាស្ត្រហើយបណ្តាប្រទេសទាំងឡាយ ត្រូវតែចាំបាច់គាំទ្រទៅដល់អង្គការសុខភាពពិភពលោក ដែលជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីពិតជានៅពីក្រោយអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងរៀបចំធ្វើរដ្ឋប្រហារមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ នេះបើផ្អែកតាមការស៊ើបការណ៍សម្ងាត់។ លោក Denys Shmygal ដែលកំពុងស្ថិតនៅក្នុងទីក្រុងព្រួចសែល ដើម្បីជួយនិយាយគ្នាជាមួយមន្ត្រីសហភាពអឺរ៉ុប បានមានប្រសាសន៍ថា ស្មារតីរបស់ប្រទេសអ៊ុយក្រែន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប គឺជាហេតុផលដ៏ចម្បងមួយ ចំពោះអ្វីដែលលោកនិយាយថា ជាការឈ្លានពានរបស់រុស្ស៊ី ជាការវាយប្រហារ ជាការប្រមូលផ្តុំយោធានៅតាមព្រំដែន...