ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសបារាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណោះស្រាយដែល បានអនុម័តដោយរដ្ឋសភាបារាំង ស្តីពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន។ ដំណោះស្រាយដែលបានអនុម័ត កាលពីថ្ងៃទី២៩ វិច្ឆិកា អំពាវនាវឲ្យរដ្ឋាភិបាលបារាំង គាំទ្រការចូលរួម របស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា “ដំណោះស្រាយដែលបំពាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី រ៉េតណូ អិល.ភី ម៉ារស៊ូឌី ( Retno LP. Marsudi ) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរត្រូវ ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់ មកទទួលសេវាព្យាបាល ខណៈសម្ដេចថា កម្ពុជាគឺជាប្រទេសឈានមុខ កំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និងមានចីរភាព។ យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១...
បរទេស៖ កាលពីដើមខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការសាកល្បងមីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង Zircon ជិតរួចរាល់ហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក វ្ល៉ាឌីមៀ ពូទីន ថា សព្វាវុធដែលមានល្បឿនលឿន...
ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង៩:០០ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា បានថ្លែងថា ក្រោមម្លប់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជានឹងមានវឌ្ឍនភាពរីកចំរើនបន្ថែមទៀត។ នាឱកាសជំនួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ បរិមាណអង្ករកម្ពុជានាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%)បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន ខណៈការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួន ៣ ១២៣...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផល របស់កម្ពុជាក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ ព្រៃឈើ...
ភ្នំពេញ ៖ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រលប់ថ្ងៃ៣០...
បរទេស៖ ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការ ប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយទៅលើប្រទេសអ៊ុយក្រែន។ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ពន្ធមិត្ត នៅក្នុងរដ្ឋធានី Riga ប្រទេសឡាតវីថា លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញរួចហើយថា ខ្លួនអាចនឹងធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច...